ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ និងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៖

 ជ្រលងសម្ពាធទាបមានឥទ្ធិពលលើឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤៖

 

១. តំបន់វាលទំនាប ៖ 

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C  និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C  ផ្ទៃមេឃមានពពកតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

  

២.តំបន់ខ្ពង់រាប ៖ 

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C  និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C  ផ្ទៃមេឃមានពពកពីតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C  និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C  ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រ/វិនាទី។ 

⁃ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print