លោក សុខ ឥសាន បរិយាយ ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព មានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា មានតម្លាភាព ល្អជាងការបោះឆ្នោតមុនៗ = នេះជាការវាយតម្លៃរបស់អ្នកសង្កេតការណ៍ពិសេសជប៉ុន លោកសាស្ត្រាចារ្យហារ៉ាដានៃសកលវិទ្យាល័យតូក្យូ?
២- បើអ្នកសង្កេតការណ៍ជប៉ុនវាយតម្លៃល្អយ៉ាងនេះ = តើពួកប្រឆាំងនិងក្រុមឧទ្ទាមក្រៅច្បាប់មានយោបល់អីទៀត?
៣- ក្រោយបក្សប្រឆាំងចាញ់ឆ្នោតដ៏អាម៉ាស់ = វិទ្យុប្រតិកិរិយាកប់យោបល់លែងហ៊ានផ្សាយលើកជើងទៀតហើយ នេះបានចំជាមានក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានមែន។
៤- អ៊ុំ សំអាន និយាយបង្គាប់បញ្ជារមេដឹកនាំប្រទេសអត់ចេះខ្មាស់ = ខ្លួនឯងជាជនភៀសខ្លួនសោះនៅធ្វើហំហានទៀត?
៥- ការនិយាយថាមានប្រមុខរាជរដ្ឋាភិបាលនៅពីក្រោយខ្នង = គឺជាបោកប្រាស់ដោយយកឈ្មោះថ្នាក់ដឹកនាំជាខ្នងបង្អែកដោយថ្នាក់ដឹកនាំមិនបានដឹងខ្លួន។
៦- ចាប់ពីពេលនេះតទៅភ្លើងទៀនរលត់ឈឹងហើយ = លែងមានកម្លាំងនយោបាយទៀតហើយ ។
៧- សមាជិកព្រឹទ្ធសភារបស់ឆន្ទៈខ្មែរដែលជាប់ឆ្នោតជារបស់ឆន្ទៈខ្មែរ = លែងជារបស់ភ្លើងទៀនទៀតហើយ?
៨- នៅនីតិកាលក្រោយកម្លាំងនយោបាយបក្សប្រឆាំងនឹងរលុបបាត់អស់ = បក្សប្រឆាំងលែងមានទឹកមាត់លេបទៀតហើយ។
៩- ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដើម្បីវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច = ដោយមានការតាមដានត្រួតពិនិត្យពីមន្ត្រីមានសមត្ថកិច្ច មិនមែនបណ្តែតបណ្តោយឲ្យក្រុមហ៊ុនធ្វើផ្តេសផ្តាស់ទេ។
១០- ការពាក់ព័ន្ធនឹងការមិនមានផ្ទះផ្តល់ឲ្យអតិថិជន = គឺជាការទទួលខុសត្រូវចំពោះកិច្ចសន្យារវាងក្រុមហ៊ុន និងអតិថិជន? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print