អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការចោទប្រកាន់អំពីការគំរាមកំហែង អង្គបោះឆ្នោតបក្សប្រឆាំង

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន៖ «ការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់ ដូច្នេះ គ្មានហេតុណាដែលត្រូវសម្លុតគំរាមកំហែងបោះឆ្នោតទេ។

ការសម្លុត កំហែងអង្គបោះឆ្នោតវាមិនហុចអង្គបោះឆ្នោត វាមិនហុចលទ្ធផលទេ ផ្ទុយទៅវិញគេមិនបោះឆ្នោតឱ្យយើង។ អ៊ីចឹងគណបក្សមិនដែលធ្វើករណីនេះទេ»។

ចំណែកប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ វិញអះអាងថា ការបោះឆ្នោតប្រព្រឹត្តទៅជោគជ័យ ប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា និងគ្មានបាតុភាពគួរឱ្យកត់សម្គាល់ឡើយ។

លោក ប្រាជ្ញ ចន្ទ៖ «ការបោះឆ្នោតប្រព្រឹត្តទៅរលូន គ្មានអំពើហិង្សា  គ្មានគំរាមកំហែង និងពុំមានសកម្មភាពអ្វី ធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរទីមោទន» ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print