ភ្នំពេញ ៖ជនត្រូវចោទ ឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារPJ ជាបណ្តោះអាសន្នហើយ នាព្រឹក ថ្ងៃទៅ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕
សូមបញ្ជាក់ថា ជនត្រូវចោទ ត្រូវបានតំណាងអយ្យការបានសម្រេចចោទប្រកាន ពីបទ.បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៨៦ mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤៤ នាទីរំលងអាធ្រាត្រឈ្មោះ FU ZHONG HUA ភេទប្រុស ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORHINI HURACAN STO ព័ណទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R ៩៩៩ ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវសហពន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាល់កុល ០.៨៦ mg/L លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរដោយស្របទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនិងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន ២នាក់ ជាជនជាតិចិន ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ រាជធានីភ្នំពេញហើយ៕ដោយ រ៉ារ៉ា