ភ្នំពេញ៖ បើយោងតាមរបាយការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖ អាជ្ញាធរបានបង្ក្រាបបទល្មើសនេសាទ បានជាច្រើនករណីនៅតាមបណ្តាខេត្តចំនួន៦ ជាប់បឹងទន្លេសាប និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ២០នាក់ ខណៈអ្នកប្រព្រឹត្តិបទល្មើស ៣១នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ គឺចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ជិតឆ្នាំនេះ ការបង្រ្កាបបទល្មើសនេសាទ រឹបអូសបានអួនអូសទឹកសាប៥៣វង់, ម៉ាញ់១៤វង់, ឆក់ត្រជាក់និងក្តៅ ១ ៤៧៣គ្រឿង, ឈិបយន្ត ២៣គ្រឿង, អួនហ៊ុម ៣៣វង់, របាំងស្បៃមុងនិងសាច់អួន១ ៦៥០ ៦១៧ម៉ែត្រ, លូនិងលប ១៥ ២២៩មាត់, បង្គោលចម្រឹង ៧៦៨ ២១១ដើម, ឈ្នក់រួមផ្សំភ្លើង១១៩វង់, កាណូត១៧៦គ្រឿង និងម៉ាស៊ីន៨៤គ្រឿង។
គួរបញ្ជាក់ថា ចំពោះឧបករណ៍ទាំងនេះត្រូវបានបង្រ្កាបនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបរួមមានដូចខាងក្រោម៖
*១.ខេត្តកំពង់ឆ្នាំង៖ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស ឆក់ត្រជាក់និងក្តៅ៥៩១គ្រឿង, របាំងស្បៃមុងនិងសាច់អួន១៩ ៩៨០២ម៉ែត្រ, លូនិងលប៣ ៩៣៨មាត់ បង្គោលចម្រឹង១០៧ ៧៤៥ដើម, កាណូត១១គ្រឿង, ម៉ាស៊ីនកាណូត៣គ្រឿង និងបញ្ជូនជនសង្ស័យទៅតុលាការ១១នាក់ ក្នុងនោះឃុំខ្លួនបណ្តោះអាសន្ន៤នាក់។
*២.ខេត្តពោធិ៍សាត់៖ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស អួនអូសទឹកសាប១២វង់, ឧបករណ៍ឆក់ត្រជាក់និងក្តៅ៣៥គ្រឿង, ឈិបយន្ត៤គ្រឿង, អួនហ៊ុម៩វង់, របាំងសាច់អួននិងរបាំងស្បៃមុង៤០ ១៩៥១ម៉ែត្រ, លូនិងលប១៨៣៣មាត់, បង្គោលចម្រឹង៩៥ ៤២៤ដើម, ឈ្នក់រួមផ្សំ ភ្លើង៧៧វង់ ,កាណូត៥៣គ្រឿង, ម៉ាស៊ីន១៩គ្រឿង បញ្ជូនជនសង្ស័យទៅតុលាការ២២នាក់ ឃុំខ្លួនបណ្តោះអាសន្ន១៤នាក់ និងចេញដីកាកោះ៦នាក់។
*៣.ខេត្តបាត់ដំបង៖ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស ម៉ាញ់១វង់,ឧបករណ៍ឆក់ក្តៅនិងត្រជាក់ ៦៨៦គ្រឿង, របាំងសាច់អួននិងស្បៃមុង ២៣ ៤២៥០ម៉ែត្រ, លូនិងលប ២៦២មាត់, បង្គោលចម្រឹង ៨៥ ៦១០ដើម, កាណូត២គ្រឿង, ម៉ាស៊ីន២គ្រឿង, បញ្ជូនសំណុំរឿងទៅតុលាការ៣
ករណី។ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ទទួលបានលទ្ធផលរួមមាន របាំងសាច់អួនប្រវែង៣២០០ម៉ែត្រ បង្គោលចម្រឹង៩៥០ដើម
*៤.ខេត្តសៀមរាប៖ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ក្រាបឧបករណ៍នេសាទល្មើស អួនអូសទឹកសាប២៧វង់, ម៉ាញ់១២វង់, ឆក់ត្រជាក់និងក្តៅ១០០គ្រឿង, ឈិបយន្ត១៩គ្រឿង, អួនហ៊ុម១៧វង់, របាំងស្បៃមុងនិងសាច់អួន ៣៦០ ៣៦៦ម៉ែត្រ, លូនិងលប ៨៨៧មាត់, បង្គោលចម្រឹង ១៦៧ ០៥៣ដើម, ឈ្នក់រួមផ្សំភ្លើង ៤៩វង់, កាណូត ៥៥គ្រឿង, ម៉ាស៊ីន២២គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ២៦ករណី ចេញដីកាកោះ១០នាក់ និងឃុំខ្លួន១១នាក់។ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងដែនសហគមន៍នេសាទមាត់ខ្លា ទទួលបានលទ្ធផលរួមមាន របាំងស្បៃមុងនិងសាច់អួនប្រវែង១៩០០ម៉ែត្រ បង្គោលចម្រឹង៥០០ដើម ឧបករណ៍ឆក់២គ្រឿង។
*៥.ខេត្តកំពង់ធំ៖ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស អួនអូសទឹកសាប១៤វង់, ម៉ាញ់១វង់, ឆក់ត្រជាក់និងក្តៅ៥៤គ្រឿង, អួនហ៊ុម៧វង់, របាំងស្បៃមុងនិងសាច់អួន ៤៤៨ ៥៣៨ម៉ែត្រ, លូនិងលប ៧ ៩២៤មាត់, បង្គោលចម្រឹង ៣១០ ៩៣០ដើម, ឈ្នក់រួមផ្សំភ្លើង២វង់ កាណូត៥៣គ្រឿង ម៉ាស៊ីន៣៧គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ១១ករណី ចេញដីកាកោះ២នាក់ និងឃុំខ្លួនបណ្តោះអាសន្ន៣នាក់។ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំពាមបាង ស្រុកស្ទោង ទទួលបានលទ្ធផលរួមមាន ថ្នងឈើរុញលៀស៣៣គ្រឿង របាំងស្បៃមុង១២០០ម៉ែត្រ លប៨៨មាត់ បង្គោលចម្រឹង៩០០ដើម។
*៦. ខេត្តបន្ទាយមានជ័យ៖ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស ឆក់ក្តៅ០៧គ្រឿង, របាំងស្បៃមុងនិងសាច់អួន៥ ៧១០ម៉ែត្រ, លូនិងលប ៣៨៥មាត់, បង្គោលចម្រឹង១ ៤៤៩ដើម, កាណូត២គ្រឿង និងម៉ាស៊ីន១គ្រឿង។
គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានចំនួន១៥លើក។ រាល់ការទទួលបានព័ត៌មាន លេខាធិការដ្ឋានតែងតែធ្វើការបកស្រាយបំភ្លឺ និងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់៕ដោយ៖តារា