អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន នគរវត្ត និង អង្គភាពសារព័ត៌មាន នគរដ្រ្ដេហ្គន សូមបញ្ជាក់ និងបំភ្លឺជូន លោកមេធាវី ជា សុខចាន់ អត្តលេខ ៦៦០, លោកមេធាវី នួន បូរ៉ាអត្តលេខ ៦៦៣, លោក ភឺន ផល្លា រួមទាំងបណ្ដាសារព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក, បណ្ដាញសង្គមនានា និងសាធារណៈជន

ចែករំលែក៖

ភ្នំពេញ ៖ យោងសេចក្ដីថ្លែងការណ៍លេខ លេខ ១១CCL/២៤ ចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោកមេធាវីតំណាងដោយអាណត្តិ និងការពារសិទ្ធិឱ្យលោក ភឺន ផល្លា ។
នាងខ្ញុំ សូមជម្រាបជូន លោកមេធាវី ជា សុខចាន់, លោកមេធាវី នួន   បូរ៉ា, លោក ភឺន ផល្លា រួទាំងបណ្ដាសារព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថាៈ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំបានឃើញ ផេកសារព័ត៌មានដំរី បានផ្សព្វផ្សាយនូវលិខិតសេចក្ដីថ្លែងការណ៍ របស់មេធាវីតំណាងដោយអាណត្តិឱ្យលោក ភឺន ផល្លា នៅក្នុងសេចក្ដីថ្លែការណ៍នោះបានអះអាងថា ការចុះផ្សាយព័ត៌មានដែលមានចំណងជើងថា “បែកធ្លាយ…! លោកផ្កាយ២ ភឺន ផល្លា បុគ្គលដែលបានបង្កើតឯកសារក្លែង, ប្រើប្រាស់ឯកសារក្លែង និងផ្ដល់ព័ត៌មានភូតកុហកសមត្ថកិច្ចរំលោភយកដីប្រជាពលរដ្ឋរាប់រយហិកតានៅស្រុកព្រៃនប់ គួរចាត់ការតាមក្រមព្រហ្មទណ្ឌជាធរមាន” ដែលមានខ្លឹមសារចោទប្រកាន់មកលើកូនក្ដីយើងខ្ញុំលោក ភឺន ផល្លា គឺផ្ទុយពីការពិតទាំងស្រុងដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូយ៉ាងធ្ងន់ធ្ងរជាទីបំផុត…. ជាការចុះផ្សាយដែលបានចោទប្រកាន់ទៅលើលោក ភឺន ផល្លា ផ្ទុយពីការពិតដែលធ្វើអោយប៉ះពាល់កិត្តិយស និងកេរ្ដិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូ………។
ចំពោះការលើកឡើងខាងលើនេះនាងខ្ញុំសូមជម្រាបជូនមេធាវីតំណាងដោយអាណត្តិ ក៏ដូចជាលោក ភឺន ផល្លា និងសាធារណៈជនឱ្យបានជ្រាបថា ចំពោះការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននាងខ្ញុំ គឺធ្វើឡើងប្រកបដោយវិជ្ជាជីវៈ ចុះផ្សាយតាមការពិតដែលមានលិខិត និងអំណះអំណាងជាភស្ដុតាង មិនបំភ្លៃការពិត ដែលប្រាសចាកពីវិជ្ជាជីវៈអ្នកសារព័ត៌មានឡើយ។ ជាក់ស្ដែងចំពោះការលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ របស់មេធាវីតំណាងដោយអាណត្តិរបស់លោក ភឺន ផល្លា បានអះអាងនៅត្រង់ចំណុចថា “នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ លោក ជិន យានមិង ក៏បានអញ្ជើញមកបំភ្លឺ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបញ្ជាក់ថា នៅឆ្នាំ២០១៦ ឈ្មោះ ជិន យានមិង , ឈ្មោះ ចូវ ស៊ូម៉ី និងក្រុមចិន ក្នុងនាមក្រុមហ៊ុន WYNN INTERNATIONAL Co.,Ltd ពិតជាបានឯកភាពគ្នាលក់ដីទីតាំងខាងលើឱ្យកូនក្ដីយើងខ្ញុំលោក ភឺន ផល្លា តាមកិច្ចព្រមព្រៀងចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ ពិតប្រាកដមែន និងបានប្រគល់សន្លឹកប័ណ្ណច្បាប់ដើម និងឯកសារពាក់ព័ន្ធទាំងអស់ជូន លោក ភឺន ផល្លា ហើយពួកគាត់ប្ដេជ្ញាចូលរួមសហការដោះស្រាយជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់”។ ត្រង់ចំណុចនេះបើយោងទៅលើលិខិតលេខ ០៧៨/២១ រ.ប.ក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលមានចុះហត្ថលេខា របស់លោក គួច ចំរើន អភិបាល នៃ         គណៈអភិបាលខេត្តព្រះសីហនុ ត្រង់ទំព័រទី៧, ទី៨, ទី៩ នៃលិខិត បានបញ្ជាក់ថា៖
-យោងតាមកំណត់ហេតុអង្កេតដីចំនួន ១០៨ប័ណ្ណ ដែលការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលឈ្មោះ ភឺន ផល្លា បានដាក់ជាភស្ដុតាង ជូនក្រុមការងាររួមមាន៖ កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ និងលិខិតប្រគល់ទទួលប្រាក់ចំនួន ០៤ដំណាក់កាល ក្រុមការងារបានរកឃើញភាពមិនប្រក្រតីដូចខាងក្រោម៖
*ផ្ទៀងផ្ទាត់ស្នាមមេដៃរបស់ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើកិច្ចសន្យាទិញ-លក់ដីជាមួយស្នាមមេដៃរបស់ ជិន យានមិង និង ចូវ ស៊ីម៉ី ដែលផ្ដិតលើកំណត់ហេតុអង្កេតដី លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណឆ្នាំ១៩៩២ ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងលិខិតលក់ផ្ដាច់ មានស្នាមក្រយៅ មិនដូចគ្នា។
*ផ្ទៀងផ្ទាត់ស្នាមមេដៃរបស់ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើលិខិតប្រគល់-ទទួលប្រាក់ទាំង ០៤ដំណាក់កាល ជាមួយស្នាមមេដៃរបស់ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើកំណត់ហេតុអង្កេតដីលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណឆ្នាំ១៩៩២ ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងលិខិតលក់ផ្ដាច់ មានស្នាមក្រយៅ មិនដូចគ្នា។

*យោងលិខិតលេខ ០៤២ សជណ/អអ ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ ស្ដីអំពីទិន្នន័យអន្តោប្រវេសន៍ចេញ-ចូលប្រទេសកម្ពុជា ដែលមានភ្ជាប់មកជាមួយតារាងទិន្នន័យចេញ-ចូល របស់លោក ជិន យានមិង ភេទ ប្រុស ថ្ងៃកំណើត ១៥-មីនា-១៩៥៩ កាន់លិខិតឆ្លងដែនលេខ 301588052/351922438 និងឈ្មោះ ចូវ ស៊ូម៉ី ភេទ ស្រី ថ្ងៃកំណើត ០១-កុម្ភៈ-១៩៥៨ កាន់លិខិតឆ្លងដែនលេខ 302802871/351922437 ក្រុមការងារបានរកឃើញភាពមិនប្រក្រតីដូចខាងក្រោម៖
*នៅថ្ងៃចុះកិច្ចសន្យាទិញ-លក់ ក្នុងតម្លៃដី ២៦.២៨០.

០០០ ដុល្លារ ធ្វើឡើងរវាងភាគីអ្នកលក់ ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី និង ភាគីអ្នកទិញឈ្មោះ ភឺន ផល្លា ដែលបានធ្វើឡើងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នៅចំពោះមុខមេធាវី នួន បូរ៉ា។ តាមការផ្ទៀងផ្ទាត់តារាងទិន្នន័យចេញ-ចូលប្រទេសកម្ពុជា របស់ឈ្មោះ ជិន យានមិង និងឈ្មោះ ចូវ ស៊ូម៉ី ឃើញថា ជនជាតិចិនតៃវ៉ាន់ទាំង០២រូបនេះ ពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទីចុះកិច្ចសន្យា ដូចការបំភ្លឺ និងការដាក់ភស្តុតាងជាឯកសាររបស់ឈ្មោះ ភឺន ផល្លា នោះទេ។
*នៅថ្ងៃធ្វើលិខិតប្រគល់-ទទួលប្រាក់ ចំនួន ០៤ដំណាក់កាលរួមមាន៖ លើកទី១- នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦, លើកទី២-នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦, លើកទី៣-នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ និងលើកទី៤- នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការផ្ទៀតផ្ទាត់តារាងទិន្នន័យចេញ-ចូលប្រទេសកម្ពុជា របស់ឈ្មោះ ជិន យានមិង និងឈ្មោះ ចូវ ស៊ូម៉ី ឃើញថាជនជាតិចិនតៃវ៉ាន់ទាំង២រូបនេះ ពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃធ្វើលិខិតប្រគល់-ទទួលប្រាក់ទាំង ០៤ដំណាក់កាល ដូចការបំភ្លឺ និងការដាក់ភស្ដុតាងជាឯកសាររបស់ឈ្មោះ ភឺន ផល្លា នោះទេ។
*យោងតាមលិខិតលេខ ០៤៦ រប/បស្ថ ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន បានគោរពរាយការណ៍ជូន សម្ដេចតេជោនាយករដ្ឋមន្ដ្រី លើសំណើររបស់លោក ភឺន ផល្លា ស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើដីទំហំ ៦២៦ហិកតា ស្ថិតនៅភូមិអូរតាសេក និងភូមអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង។ ករណីនេះក្រសួងបរិស្ថានបានធ្វើរបាយការណ៍គោរពជូនយោបល់ សម្ដេចតេជោ ថា ចំពោះសំណើររបស់ឈ្មោះ ភឺន ផល្លា គឺពុំអាចផ្ដល់ជូនបានទេ ដោយហេតុថា ទីតាំងដែលស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនេះ បានជាន់លើដីដែលបានកាន់កាប់អាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
*យោងតាមលិខិតលេខ ០៤៦ រប/បស្ថ ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន និងលិខិតលេខ ៦០៦ ដនស អសដក ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ដ្រី លើករណីសំណើរបស់ឈ្មោះ ភឺន     ផល្លា ស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ ដីទំហំសរុប ៦២៦ហិកតា ស្ថិតនៅភូមិសាស្ដ្រភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះក្រសួងទាំងពីរ បានគោរពជូនយោបល់ សម្ដេចតេជោ ពុំយល់ព្រមតាមការស្នើសុំ ព្រោះទីតាំងដីដែលស្នើសុំ បានជាន់លើដីរបស់ប្រជាពលរដ្ឋ   និជាន់លើដីឧទ្យានជាតិព្រះសីហនុ”រាម” ហើយសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានចំណារឯកភាពតាមការជូនយោបល់នេះ។
*ពាក់ព័ន្ធការបំភ្លឺអះអាងរបស់ឈ្មោះ ភឺន ផល្លា និងការផ្ដល់ភស្តុតាងជាឯកសារដែលឈ្មោះ ភឺន ផល្លា បានដាក់ជូនខុទ្ទកាល័យសម្ដេចតេជោ និងជូនក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ មានដូចជា៖ កិច្ចសន្យាទិញ-លក់ដី លិខិតប្រគល់ទទួលប្រាក់ និងឯកសារផ្សេងៗទៀត ក្រុមការងាររបស់រដ្ឋបាលខេត្តព្រះសីហនុរកឃើញថា ការបំភ្លឺ និងភស្តុតាងជាឯកសារទាំងនោះ សង្ស័យមានភាពមិនប្រក្រតី និងមានតម្រុយជាឯកសារក្លែង។
*ឯកសារផ្សេងៗទៀត។
តាមរយៈការលើកឡើងខាងលើនេះ បញ្ជាក់ឱ្យឃើញថា ក្នុងលិខិតរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបដិសេធលិខិតមួយចំនួនរបស់លោក ភឺន ផល្លា ដែលបានដាក់ចូលជាភស្ដុតាង ប៉ុន្ដែនៅក្នុងលិខិតបំភ្លឺមេធាវីរបស់លោក ភឺន ផល្លា បែរជាអះអាងថា “នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ លោក ជិន យានមិង ក៏បានអញ្ជើញមកបំភ្លឺ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបញ្ជាក់ថា នៅឆ្នាំ២០១៦ ឈ្មោះ ជិន យានមិង , ឈ្មោះ ចូវ ស៊ូម៉ី និងក្រុមចិន ក្នុងនាមក្រុមហ៊ុន WYNN INTERNATIONAL Co.,Ltd ពិតជាបានឯកភាពគ្នាលក់ដីទីតាំងខាងលើឱ្យកូនក្ដីយើងខ្ញុំលោក ភឺន ផល្លា តាមកិច្ចព្រមព្រៀងចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ ពិតប្រាកដមែន និងបានប្រគល់សន្លឹកប័ណ្ណច្បាប់ដើម និងឯកសារពាក់ព័ន្ធទាំងអស់ជូន លោក ភឺន      ផល្លា ហើយពួកគាត់ប្ដេជ្ញាចូលរួមសហការដោះស្រាយជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់” ទៅវិញ សុំសួរថា តើការអះអាងរបស់លោក ភឺន ផល្លា តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុលេខ ០៧៨/២១ រ.ប.ក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ មួយណាជាការត្រឹមត្រូវ? តើការស្រាវជ្រាវរបស់ក្រុមការងាររដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលផ្អែកលើឯកសារយោងទាំងប៉ុន្មាននៅលិខិតរដ្ឋបាលសាលាខេត្តលេខ ០៧៨/២១រ.ប. ក ជាការត្រឹមត្រូវ ឬយ៉ាងណា (លិខិតរបស់រដ្ឋបាលសាលាខេត្តត្រឹមត្រូវ ឬលិខិតរបស់លោក ភឺន ផល្លា ដែលយកមកប្រើត្រឹមត្រូវ) ដោយសារអង្គភាពព័ត៌មាននាងខ្ញុំ ចុះផ្សាយផ្អែកលើលិខិតរបស់សាលាខេត្តព្រះសីហនុ តែបើលោក ភឺន ផល្លា អះអាងបែបនេះ តើខាងណាត្រឹមត្រូវពិតប្រាកដ ឬខាងណាជាអ្នកខុស។

មួយវិញទៀតនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានអះអាងបន្ដទៀតថា” នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ អគ្គាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតលេខៈ ០១៤ អគ្គាធិការ គោរពជូនទៅ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីបានធ្វើការពិនិត្យអង្កេតស្រាវជ្រាវលើករណីតាមលិខិតលេខៈ ០៧៨/២១ របក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួចរាល់ ដោយបញ្ជាក់ នៅឆ្នាំ២០១៦ ឈ្មោះ ជិន យានមិង, ចូវ ស៊ូម៉ី និងក្រុមចិនក្នុងនាមក្រុមហ៊ុន EYNN INTERNATIONAL Co.,ltd ពិតជាបានឯកភាពគ្នាលក់ដីទីតាំងខាងលើឱ្យកូនក្ដីយើងខ្ញុំលោក ភឺន ផល្លា តាមកិច្ចព្រមព្រៀងចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ ពិតប្រាកដមែន និងបានប្រគល់សន្លឹកប័ណ្ណច្បាប់ដើម និង ឯកសារពាក់ព័ន្ធទាំងអស់ជូនលោក ភឺន ផល្លា ហើយពួកគាត់ប្ដេជ្ញាចូលរួមសហការដោះស្រាយជាមួយសមត្ថកិច្ចពាក់ព័ន្ធ” ចំពោះការអះអាងត្រង់ចំណុចនេះថា ឈ្មោះ ជិន យានមិង និងឈ្មោះ ចូវ ស៊ូម៉ី បានលក់ដីឱ្យឈ្មោះ ភឺន ផល្លា តាមរយៈកិច្ចព្រមព្រៀង ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ ថាត្រឹមត្រូវតាមច្បាប់នោះ តើមានភស្ដុតាងអ្វីបញ្ជាក់ខ្លះ? ហើយ អគ្គាធិការក្រសួងរៀបចំដែនដី សំអាងលើអ្វីខ្លះ។
ចំណុចមួយទៀត លោក ភឺន ផល្លា តាមរយៈមេធាវីតំណាងដោយអាណត្តិរបស់ខ្លួន បានអះអាងថា សារព័ត៌មាន នគរដ្ដ្រេហ្គន និងនគរវត្ត ដែលបានចុះផ្សាយនូវព័ត៌មានមិនពិត ដោយមិនបានធ្វើការសិក្សាស្រាវជ្រាវប្រភពឱ្យបានច្បាស់លាស់ និងពុំបានស្នើសុំធ្វើការបំភ្លឺពីកូនក្ដី ភឺន ផល្លា ការបង្ហោះផ្សាយមានលក្ខណៈញុះញង់ឱ្យមានការរើសអើស និងមានលក្ខណៈចោទប្រកាន់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស…..។ ចំពោះការលើកឡើងត្រង់ចំណុចនេះ នាងខ្ញុំសូមជម្រាបជូនថា សារព័ត៌មានរបស់នាងខ្ញុំគឺគោរពតាមវិជ្ជាជីវៈ ក៏ដូចជាគោរពតាមច្បាប់ស្ដីពីរបបសារព័ត៌មានដែលកំពុងនៅជាធរមាន មិនដូចការអះអាងមេធាវីរបស់លោក ភឺន ផល្លា ដែលបានចោទថា ផ្សាយព័ត៌មានមិនពិត រាល់ការផ្សាយទាំងអស់ គឺខាងអង្គភាពនាងខ្ញុំដកស្រង់ចេញពីរបាយការណ៍របស់សាលាខេត្តព្រះសីហនុ ហើយក្នុងនោះខាងអង្គភាពនាងខ្ញុំបានធ្វើការសំភាសន៍ទៅលោក ភឺន ផល្លា ត្រឹមត្រូវ នៅក្នុងអត្ថបទទៀតសោត ខាងអង្គភាពនាងខ្ញុំក៏បានដាក់សំណេរដែលបានដកស្រង់សំដីរបស់លោក ភឺន ផល្លា ដាក់បញ្ចូលដែរ ដូចនេះអ្វីដែលមេធាវីរបស់លោក ភឺន ផល្លា ថាខាងអង្គភាពនាងខ្ញុំមិនបានសំភាសន៍ គឺខុសពីការពិតទាំងស្រុង មួយវិញទៀត បានចោទអង្គភាពនាងខ្ញុំថាចុះផ្សាយព័ត៌មាន មានលក្ខណៈញុះញង់ តើចំណុចត្រង់ណាបង្ហាញថាការផ្សាយរបស់អង្គភាពនាងខ្ញុំមានលក្ខណៈញុះញង់។
អ្វីដែលជាការលើកឡើងរបស់លោក ភឺន ផល្លា ដែលថាសព្វថ្ងៃកំពុងធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋ និងបន្ដដោះស្រាយទៅមុខទៀតដើម្បីចេញប្លង់កម្មសិទ្ធិឱ្យប្រជាជននោះ ត្រង់ចំណុចនេះវាមិនខុសទេ បានសេចក្ដីថា លោក ភឺន ផល្លា យល់ព្រមទទួលយកនូវការសម្រេចរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រោះនៅក្នុងរបាយការណ៍របស់រដ្ឋបាលសាលាខេត្តព្រះសីហនុបានលើកឡើងថា គួរអនុញ្ញាតចុះបញ្ជីជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលស្របតាមនីតិវិធី។ ប៉ុន្ដែដោយឡែក ចំពោះត្រង់ខ្លឹមសារដែលខាងរដ្ឋបាលសាលាខេត្ត បានលើកឡើងថា គួរស្នើចាត់វិធានការតាមច្បាប់ ចំពោះជនដែលបានបង្កើតឯកសារក្លែង ប្រើប្រាស់ឯកសារក្លែង និងផ្ដល់ព័ត៌មានភូតកុហកសមត្ថកិច្ច តាមក្រមព្រហ្មទណ្ឌជាធរមាន។ នៅត្រង់ចំណុចនេះ គឺនៅពុំទាន់មានចំណាត់ការនីតិវិធីនៅឡើយ ត្រង់ចំណុចនេះគួរតែពិចារណា តើសមត្ថកិច្ចពាក់ព័ន្ធគួរទុកអោយជនដែលបានប្រព្រឹត្តបទល្មើសហើយ ឱ្យរួចខ្លួនពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌ ឬយ៉ាងណា ក្រោយពេលដែលធ្វើការសម្របសម្រួលក៏ដូចជាដោះស្រាយផ្នែករដ្ឋប្បវេណីរួចនោះ តែបើអនុគ្រោះឱ្យរួចខ្លួន មិនស្វែងរកជននោះមក       ផ្តន្ទាទោសទេ ហាក់បីដូចជាលើកទឹកចិត្តអោយអ្នកប្រព្រឹត្តខុសនៅតែប្រព្រឹត្តខុសតទៅទៀត។
អាស្រ័យហេតុនេះ សូម លោកមេធាវី ជា សុខចាន់, លោកមេធាវី នួន   បូរ៉ា, លោក ភឺន ផល្លា រួទាំងបណ្ដាសារព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក និងសាធារណៈជនទាំងអស់ទទួលជ្រាបជាព័ត៌មាន។

...

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print