បុរសម្នាក់មានវិបត្តិក្នុងគ្រួសារ តូចចិត្តពេកលោតពីលើផ្ទះសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ពេលចេញពីធ្វើការទៅផឹកស៊ីជាមួយមិត្តភក្តិ ហើយពេលមកដល់ផ្ទះក៏មានទំនាស់ជាមួយប្រពន្ធរហូតដល់ខឹងខ្លាំងពេកក៏លោតពីលើផ្ទះជាន់ទី៣សម្លាប់ខ្លួន តែសំណាងល្អទើរលើសំយាបផ្ទះ រួចបានធ្លាក់មកដល់ដីបណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤នៅផ្លូវលេខ១៨២ (ច្រកឌឿងហែម) ក្នុងភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលប៉ងសម្លាប់ខ្លួនមានឈ្មោះ ខ្លុក សំអន អាយុ៤០ឆ្នាំ មុខរបរកម្មករ រស់នៅកន្លែងកើតហតុ។

តាមប្រភពព័ត៌មានពីស្រ្តីម្នាក់រស់នៅក្បែរផ្ទះកន្លែងកើតហេតុបានឱ្យដឹងថា រូបគាត់តែងតែឃើញប្តីប្រពន្ធ២នាក់នោះឈ្លោះប្រកែកគ្នាសឹងតែរាល់ថ្ងៃ លុះមកដល់ម៉ោងកើតហេតុ ក៏ឃើញបុរសដែលលោតសម្លាប់ខ្លួនត្រូវជាប្តីបានចេញពីធ្វើការទាំងស្ថានភាពស្រវឹងស្រា រួចក៏ឡើងទៅលើផ្ទះ ពេលចូលទៅដល់ក្នុងបន្ទប់ ស្រាប់តែឮសំឡេងឈ្មោះប្រកែកគ្នាជាមួយប្រពន្ធខ្លាំងៗ។ មួយសន្ទុះក្រោយមកស្រាប់តែលោតពីលើផ្ទះជាន់ទី៣សម្លាប់ខ្លួន តែសំណាងល្អធ្លាក់ទើរជាប់លើសំយាបផ្ទះ រួចបន្តធ្លាក់មកដល់ដីរងរបួសបែកក្បាលពីក្រោយធ្ងន់។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុឲ្យក្រុមគ្រួសារជនរងគ្រោះដឹកតាមកង់បីទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយ៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print