ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីត្រូវខ្សែភ្លើងឆក់នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះអុឹម វុទ្ធី ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការរុះរើរោងចិញ្ចឹមមាន់ធ្វើអំពីដែក ហើយបានយកម៉ាស៊ីនផ្សារដែកទៅផ្សារកាត់រោងនោះដោយយកជណ្តើរដែកដាក់ពីលើខ្សែភ្លើងរួចឡើងជាន់បណ្តាលឱ្យខ្សែភ្លើងដាច់ស្រោមឆក់តែម្តង ។
នគរបាលបានបញ្ជាក់ថាៈក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែជាអកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិតទៅហើយ ។សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ៕វណ្ណា