មន្ត្រីសន្តិសុខរុស្ស៊ីបានសន្យាជួយអាមេរិកឡាទីនទប់ទល់នឹងការជ្រៀតជ្រែករបស់អាមេរិក

ចែករំលែក៖

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev បានបញ្ជាក់ថា លោកនឹងជួយបណ្តាប្រទេសនៅអាមេរិកឡាទីន ដោះស្រាយនូវអ្វីដែលលោកហៅថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។

លោក Patrushev បានធ្វើការអត្ថាធិប្បាយនេះ ក្នុងពេលបំពេញទស្សនកិច្ចនៅនីការ៉ាហ្គា បន្ទាប់ពីឈប់សម្រាកនៅប្រទេសគុយបា។ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានដកស្រង់សម្តីលោក Patrushev ថា បណ្តាប្រទេសនៅអាមេរិកឡាទីនយល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការដាក់សម្ពាធសេដ្ឋកិច្ច និងនយោបាយលើប្រទេសដែលគោលនយោបាយមិនបំពេញតាមការចង់បានរបស់វ៉ាស៊ីនតោន។
ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សម្តីរបស់លោក Patrushev ក្នុងទីក្រុង Managua ថា “អាមេរិកឡាទីននៅតែជាតំបន់ដ៏សំខាន់នៃសន្តិភាព ដូចជាកោះនៃស្ថិរភាព។ អ្វីដែលសំខាន់សម្រាប់យើង គឺប្រទេសក្នុងតំបន់ខិតខំឆ្ពោះទៅរកគោលនយោបាយឯករាជ្យ” ។
លោកបានបន្ថែមថា “ទីក្រុងម៉ូស្គូនឹងបន្តប្រើប្រាស់ក្របខ័ណ្ឌដែលមានស្រាប់ ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស យុទ្ធនាការដែលមានគោលបំណងធ្វើឱ្យអាជ្ញាធរស្របច្បាប់ បំភិតបំភ័យប្រជាជន និងធ្វើឱ្យសេដ្ឋកិច្ចមានអស្ថិរភាព”។
ចាប់តាំងពីត្រូវបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដោយលោកខាងលិចមក រុស្ស៊ីបានបែរខ្នងដាក់អឺរ៉ុប និងអាមេរិក ខណៈពេលដែលពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន៕

...

រូប​ថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print