ភ្នំពេញ ៖ ការអនុវត្តជាបណ្តោះអាសន្នសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមាន ក្តៅ៦ (ប្រាំមួយ)ឡើង អាចដឹកជញ្ជូនរហូតដល់ទម្ងន់៤៥តោន ។
យោងលិខិតលេខ១៧៧ សជណ.កបច ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្ដីការ គណៈរដ្ឋមន្ត្រីស្ដីពីករណ៏ សំណើសុំគោលការណ៍ពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើត គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ និងដាក់ចេញនូវយន្តការមួយចំនួនសម្រាប់អនុវត្ត ដូចខាងក្រោម៖
១- អនុញ្ញាតឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ដែលមានរថយន្តសណ្តោង សឺមីរ៉ឺម៉ក ចាប់ពីភ្លៅ៦ (ប្រាំមួយ)ឡើងទៅ អាចដឹកជញ្ជូនលើបណ្តាញផ្លូវជាតិ១ (មួយ) លេខ និងផ្លូវជាតិ២ (ពីរ) លេខ រហូតដល់ ទម្ងន់៤៥តោន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី។
២- ចំពោះរថយន្ត និងរថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅតិចជាង ៦ (ប្រាំមួយ) ត្រូវបន្ត អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន ដដែល។
៣- មន្ត្រីប្រចាំការនៅតាមអង្គភាពស្ថានីយថ្លឹងរថយន្តនីមួយៗ និងមន្ត្រីក្រុមជញ្ជឹងចល័ត ត្រូវ ទទួលបន្ទុកធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ម៉ឹងម៉ាត់ និងត្រូវសម្របសម្រួលលើការអនុញ្ញាត ដល់ការដំឡើងកម្រិតទម្ងន់ដូចបានកំណត់ក្នុងចំណុចទី១ខាងលើ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈដែលមានការទទួលខុស ត្រូវខ្ពស់បំផុត ដើម្បីធានាចីរភាពដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឱ្យបានគង់វង្សតាម អាយុកាលបច្ចេកទេសកំណត់។
៤- សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគម ភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ត្រូវសហការជាមួយមន្ត្រីអង្គភាពស្ថានីយថ្លឹងរថយន្ត និងមន្ត្រីក្រុមជញ្ជឹងចល័តដែល ទទួលខុសត្រូវក្នុងការត្រួតពិនិត្យទម្ងន់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាម គោលដៅនីមួយៗ ឱ្យមានសង្គតិភាពយ៉ាងត្រឹមត្រូវ និងត្រូវអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តី ពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
៥- ក្នុងករណីដែលមន្ត្រីប្រចាំការនៅតាមអង្គភាពស្ថានីយថ្លឹងរថយន្តនីមួយៗ និងមន្ត្រីក្រុមជញ្ជីង ថ្លឹងរថយន្តចល័តណាមួយមិនអនុវត្តតាមសេចក្តីណែនាំនេះ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬ ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ អាចជូនដំណឹងមកក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ (https://www.facebook.com/mpwt.gov.kh) ឬទូរស័ព្ទលេខៈ១២៧៥។ ប្រភេទរថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៦ (ប្រាំមួយ) និងប្រភេទផ្លូវជាតិ១ (មួយ) លេខ និងផ្លូវជាតិ២ (ពីរ) លេខ មានកំណត់បញ្ជាក់លម្អិតក្នុងឧបសម្ព័ន្ធភ្ជាប់នៃសេចក្តីណែនាំនេះ។ ទទួលបានសេចក្ដីណែនាំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃ សេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវ ម៉ឹងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕