សម្តេចធិបតី អញ្ជើញ ជួបជាមួយ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ ស្ថាប័ន IDP Education ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ប្រទេសអូស្ត្រាលី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ IDP Education គឺជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងសេវាកម្មអប់រំលក្ខណៈអន្តរជាតិ។ នៅក្នុងបទពិសោធន៍ជិត ៥០ឆ្នាំ នៅក្នុងឧស្សាហកម្មនេះ ដោយបានជួយសិស្សជិត ៥០០ ០០០នាក់ ឱ្យសិក្សានៅប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ IDP Education (Cambodia) បានដំណើរការមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការ ដែលដំណើរការយូរជាងគេបំផុតរបស់កម្ពុជា សម្រាប់ការធ្វើតេស្ត IELTS ដែលជាការប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់ ដ៏ពេញនិយមបំផុតសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក។ IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់រយៈពេលជាង ៣០ឆ្នាំ ដែលមានអ្នកធ្វើតេស្តចំនួន ៤លាននាក់ ជារៀងរាល់ឆ្នាំ។ ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ព្រឹកថ្ងៃអាទិត្យ ទី៣ មីនា ២០២៤ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print