ឃេីញមិត្តភ័ក្តលង់ទឹកចុះទៅជួយបែជាលង់ខ្លួនឯងស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងៗប្រហែល១០នាក់នាំគ្នាចុះទៅលេងទឹកស្រះក្បែរផ្ទះស្រាប់តែមានក្មេងម្នាក់លង់ទឹកភ្លាមនោះក៏មានក្មេងប្រុសម្នាក់ទៀតចុះទៅជួយក៏លង់ខ្លួនឯងលិចបាត់ទៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី​ ៣​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំនុច​ ស្រះទឹក​ ភូមិ​ត្រពាំងថ្លឹង៣​ សង្កាត់​ចោមចៅទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។

​ ជនរងគ្រោះ​ សព​ ឈ្មោះ​ អឿន​ស៊ូ​គឹមហេង​ ភេទ​ប្រុស​អាយុ​១២ឆ្នាំ​មុខរបរ​ សិស្ស​ទីលំនៅ​បច្ចុប្បន្ន​បន្ទប់ជួលភូមិ​ ត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជយ័
ឪពុកឈ្មោះអឿនសុកលមុន្នី អាយុ៤៣ឆ្នាំមុខរបរ ធ្វើសំណង់
ម្តាយ ឈ្មោះមាណ​ ភាព អាយុ៤០ មុខរបរកាត់ដេរ។

​តាម​ប្រភព​ព័ត៌មាន​ពី​ កន្លែង​កេីតហេតុ​ បាន​ឱ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​ មាន​ ក្មេង​ៗក្នុង​ ភូមិ​ប្រហែល​១០នាក់​មកលេង​ ទឹកក្នុង​ស្រះ​ កេីតហេតុ​ខាងលើ​ ក្រោយមកស្រាប់តែមានក្មេងម្នាក់បានលង់ទឹកពេលនោះជនរងគ្រោះបានទៅជួយក៏លង់ទឹកដែរបន្ទាប់មកក៏មានក្មេងម្នាក់ទៀតឈ្មោះង៉ាសក្ក័ដាភេទប្រុសអាយុ១៣ឆ្នាំបានទៅជួយបានម្នាក់ចំនែកជនរងគ្រោះបានលិចបាត់ក្នុងទឹកស្រះ។ បន្ទាប់មកក៏អ្នកភូមិបានចុះរាវរកជនរងគ្រោះប្រហែលជា១ម៉ោងក្រោយមកក៏បានរកឃើញតែជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print