La Liga ស៊ើបអង្កេតការ រើសអើង ប្រកាន់ ពូជសាសន៍លើ ខ្សែ ប្រយុទ្ធ Vinicius Jr ក្នុងជំនួបជាមួយ Valencia

ចែករំលែក៖

 ស្ថាប័នលីកកំពូលអេស្ប៉ា La Liga កំពុង វិភាគ វីដេអូ មួយ ដែល បង្ហាញ ថា ខ្សែប្រយុទ្ធ Vinicius Jr ត្រូវ បាន គេ បំពាន លើពូជសាសន៍ អំឡុង ពេល ប្រកួត របស់ Real Madrid នៅទឹកដី Valencia កាលពីថ្ងៃទី២ មីនាកន្លងទៅ។សារព័ត៌មាន The Athletic បានរាយការណ៍ថា វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានចោទប្រកាន់ថា បង្ហាញអ្នកគាំទ្រកុមារម្នាក់ដឹកនាំការរំលោភបំពានលើកីឡាករខាងលើ។

 Vinicius បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងលទ្ធផលស្មើ កាលពីថ្ងៃសៅរ៍ ហើយបានអបអរដោយការលើកកណ្តាប់ដៃរបស់គាត់នៅឡើងទៅលើ។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានប្រឈមមុខនឹងការរំលោភបំពានការរើសអើងជាតិសាសន៍ជាច្រើនដងក្នុងអំឡុងពេលរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ។

 កាលពីក្នុងខែឧសភា ឆ្នាំ២០២៣ Vinicius បាននិយាយថា “La Liga ជាកម្មសិទ្ធិរបស់អ្នករើសអើងជាតិសាសន៍បន្ទាប់ពីគាត់ត្រូវបានបំពានដោយអ្នកគាំទ្រក្រុម Valencia នៅ Mestalla ក្រោយមកមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរំលោភបំពាននេះ ហើយក្លិប Valencia ត្រូវបានពិន័យ និងបញ្ជាឱ្យបិទកីឡដ្ឋានរបស់ពួកគេមួយផ្នែកសម្រាប់ការប្រកួតចំនួន៥ក្រោយមកទៀតត្រូវបានកាត់បន្ថយមកត្រឹម៣នាក់តាមការប្តឹងឧទ្ធរណ៍។

 ការរំលោភបំពានការរើសអើងជាតិសាសន៍ទៅលើ Vinicius បានប្រឈមមុខក្នុងរយៈពេល១៨ខែចុងក្រោយនេះរួមមាន៖

 ខែកញ្ញា ឆ្នាំ២០២២ អ្នកគាំទ្រ Atletico Madrid មួយចំនួនបានច្រៀងចម្រៀងរើសអើងជាតិសាសន៍ទៅកាន់ Vinicius នៅខាងក្រៅកីឡដ្ឋាន Metropolitano របស់ពួកគេ មុនពេល Real Madrid លេងពួកគេ។ Atletico Madrid ក្រោយមកបានថ្កោលទោសការស្រែកថា មិនអាចទទួលយកបានដោយអ្នកគាំទ្រភាគតិច។

 ខែកញ្ញា ឆ្នាំ២០២២ដដែល មនុស្សមួយចំនួននៅក្នុងប្រទេសអេស្ប៉ាញបានរិះគន់ការប្រារព្ធពិធីអបអរគ្រាប់បាល់បញ្ចូលទីរបស់Vinicius ដែលគាត់បានរាំដោយលក្ខណៈឌឺដង។ គាត់បានឆ្លើយតបដោយនិយាយថាសុភមង្គលរបស់ជនជាតិប្រេស៊ីលស្បែកខ្មៅនៅអឺរ៉ុបគឺនៅពីក្រោយការរិះគន់។

 ខែធ្នូ ឆ្នាំ២០២២ Vinicius ហាក់ដូចជាទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍នៅ Valladolid ខណៈពេលដែលគាត់បានដើរកាត់អ្នកគាំទ្របន្ទាប់ពីត្រូវបានប្តូរ។ នៅខែបន្ទាប់ La Liga បានអះអាងថា ខ្លួនបានដាក់ការចោទប្រកាន់ទាក់ទងនឹងការបំពានការរើសអើងជាតិសាសន៍របស់ Vinicius ទៅស្ថាប័នតុលាការ រដ្ឋបាល និងកីឡាដែលពាក់ព័ន្ធ

 ខែមករា ឆ្នាំ២០២៣ រូបសំណាករបស់ខ្សែបម្រើស្លាបរបស់ក្លិប Real Madrid ត្រូវបានព្យួរពីលើស្ពាននៅជិតកន្លែងហ្វឹកហាត់របស់ក្លិប មុនពេលការប្រកួតជាមួយនឹងក្រុម Atletico Madrid ក្នុងពានរង្វាន់ Copa del Rey ក្លិប Atletico Madrid បានអះអាងថា ឧបទ្ទវហេតុនេះគឺគួរឱ្យស្អប់ខ្ពើម។

 ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកគាំទ្រក្រុម Mallorca ត្រូវបានគេថតបានថា បានបំពានលើកីឡាករប្រេស៊ីលរូបនេះ ក្នុងអំឡុងពេលប្រកួតជាមួយក្រុម Real Madrid

 ខែមីនា ឆ្នាំ២០២៣ La Liga បានឲ្យដឹងថាអាកប្បកិរិយារើសអើងជាតិសាសន៍ដែលមិនអាចអត់អោនបានត្រូវបានសង្កេតឃើញម្តងទៀតប្រឆាំងនឹង Vinicius” នៅក្នុងការប្រកួតជាមួយ Barcelona ហើយបានរាយការណ៍ពីការប្រមាថជាតិសាសន៍ទៅកាន់តុលាការក្រុង Barcelona

 ខែឧសភា ឆ្នាំ២០២៣ Vinicius បានរងការរំលោភបំពានជាតិសាសន៍ប្រឆាំងនឹង Valencia ក្រោយ មក មនុស្ស នាក់ ត្រូវបាន ឃុំ ខ្លួន ពាក់ ព័ន្ធ នឹង ការ រំលោភ បំពាន។

 ខែតុលា ឆ្នាំ២០២៣ Vinicius បានសរសើរ Sevilla សម្រាប់ការចេញមុខយ៉ាងឆាប់រហ័ស និងរាយការណ៍ពីអ្នកគាំទ្រម្នាក់ទៅអាជ្ញាធរពីបទបំពានលើគាត់។

 ខែតុលា ឆ្នាំ២០២៣ដដែល Barcelona បានបើកការស៊ើបអង្កេតបន្ទាប់ពី Vinicius ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថាបានធ្វើបាបបន្ទាប់ពីត្រូវបានប្តូរចេញក្នុងអំឡុងពេលជំនួប El Clasico (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print