គ្រាប់មិនទាន់ផ្ទុះចំនួន៥គ្រាប់ត្រូវបានអង្គភាពកំចាត់មីនប្រទះឃើញនៅ២ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷យោងតាមសេចក្តីរាយការណ៍របស់អង្គភាពកំចាត់មីនកម្ពុជាឱ្យដឹងថា CMAC បានប្រទះ ឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ ខណៈពេលកំពុងរាវរក និង បោសសម្អាតផ្ទៃដីស្រែដើម្បីសាងសង់សាលរៀន ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងនៅព្រឹកថ្ងៃទី៤មីនា ឆ្នាំ២០២៤។

យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង៣គ្រាប់ រួមមានគ្រាប់កាំភ្លើងត្បាល់ធុន៦០មមចំនួន១គ្រាប់,គ្រាប់កាំភ្លើងត្បាល់ធុន ៨២មមចំនួន១គ្រាប់និងគ្រាប់កាំភ្លើងឡង់ចំនួន១គ្រាប់ ។ ដោយឡែកនៅក្នុងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង អង្គភាពកំចាត់មីន បានប្រទះឃើញគ្រាប់កាំភ្លើងត្បាល់ចំនួន២គ្រាប់ទៀត នៅលើមាត់ប្រឡាយរំដោះទឹកស្អុយ ដែលCMACបានប្រើគ្រឿងចក្រកាយ បកដីលើមាត់ប្រឡាយទឹក ។ 

ខេត្តជាប់ព្រំដែនមួយនេះ គឺជាទីលានដែលមានការប្រយុទ្ធតតាំងគ្នាកាលពីសម័យសង្រ្គាមហើយរហូត មកដល់ពេលនេះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បាននិងកំពុងកប់នៅរាយប៉ាយក្នុងដី ។

កម្ពុជាមានគំរោងបោសសំអាត គ្រាប់មីនឱ្យអស់ទាំងស្រុង នៅក្នុងឆ្នាំ២០២៥ខណៈទំហំ ផ្ទៃដីត្រូវបោស សំអាតគ្រាប់មីននិង គ្រាប់មិនទាន់ផ្ទុះនៅសេសសល់ ប្រមាណ ៦០០គីឡូ ម៉ែត្រក្រឡាថែម ទៀត។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំ កន្លងមក នេះ មានប្រជាជនរងគ្រោះដោយសារគ្រាប់ មីន សរុបចំនួន៦ម៉ឺន៥ពាន់និង៤នាក់ ក្នុងនោះ ចំនួនមនុស្សស្លាប់មាន១ម៉ឺន ៩ពាន់៨១៨នាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print