ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៏ថា ការបើកវេទិការការងារ នៅវិទ្យាល័យរមាសហែក ក្នុងស្រុករមាសហែក នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលជាឪកាសសម្រាប់ប្អូនៗសិស្សានុសិស្សនៃការផ្ដល់គំនិតដ៏មុតស្រួចក្នុងការសម្រេចយកចំណេះជំនាញពីពេលនេះរហូតដល់អនាគត។
ការថ្លែង បែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២៤ ក្នុងកម្មវិធី វេទិការការងារនៅវិទ្យាល័យរមាសហែក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឡេងស៊ីវណ្ណ ប្រធានការិយាល័យតម្រង់ទិសវិជ្ជាជីវះនៃក្រសួងអប់រំយុវជននិងកីឡា
លោកគង់សំអឿន នាយកវិទ្យាល័យរមាសហែក
លោកអធិការនគរបាលស្រុក លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក លោកនាយករដ្ឋបាលស្រុក លោក អនុ ការិយាល័យនាយកដ្ឋាន
តម្រង់ទិសនៃក្រសួងអប់រំយុវជននិងកីឡា
លោកនាយករង លោកគ្រូអ្នកគ្រូសិស្សានុសិស្ស១៥៤៧នាក់ស្រី៧៦១នាក់។
ក្នុងឪកាសនោះលោកគង់សំអឿន នាយកវិទ្យាល័យរមាសហែកបានថ្លែងថា
នៅ ខែ ឧសភា ឆ្នាំ២០២៣ វិទ្យាល័យរមាសហែក បានធ្វើវេទិការការងារ ចំនួន ០១ដង។ នៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៤នេះវិទ្យាល័យរមាសហែក បានធ្វើ វេទិការការងារជាលើកទី២។ ជាលទ្ធផល នៅឆ្នាំទី ១ ឃើញថា សិស្សានុសិស្ស មានការស្វែងយល់ និងទទួលបានបទពិសោធន៍ ពីវាគ្មិនជាច្រើននាឱកាសនោះ និងបានស្វែងយល់បន្ថែមទៀត ពីរជ្រុងតម្រង់ទិសសិក្សានិងវិជ្ជាជីវៈ ធ្វើឱ្យពួកគេ មានចំណេះដឹង ពីមុខវិជ្ជា ឯកទេស ដែលត្រូវឈោងចាប់អាជីបណាមួយនៅពេលអនាគត ស្របនិងសមត្ថភាព របស់ខ្លួន ឱកាសលើក ទី២នេះធ្វើសិស្សានុសិស្សកាន់តែស្វែងយល់ ឱ្យបានស៊ីជំរៅ ក្នុងការសម្រេចចិត្ត ជ្រើសរើស អាជីប នាពេល អនាគតរបស់ពួកគេរៀងៗខ្លួន។
លោកអភិបាលស្រុករមាសហែកបន្តថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យអាទិភាពដ៏សំខាន់ ក្នុងការផលិតធនធានមនុស្សប្រកបដោយ សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ដែលមានស មានសម្ដេចមហា មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ក៏បានអំពាវនាវ ដល់ប្អូនៗសិស្សានុសិស្ស សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននិង ចូលរួមការគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នា
ពិសេស សូមកុំធ្វើសកម្មភាព ប្រព្រឹត្តការល្បែងស៊ីសង ព្រោះវាអំពើរខុសច្បាប់ ។
លោក ឡេងស៊ីវណ្ណ ប្រធានការិយាល័យតម្រង់ទិសវិជ្ជាជីវះនៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៏ថា
វេទិកាការងារដែលបាននិងកំពុងប្រារព្ធធ្វើនាឱកាសនេះ គឺជាការរួមចំណែក
ចែករំលែកដ៏មានតម្លៃ ក្នុងការផ្តល់ឱ្យក្មួយៗនូវប្រភពព័ត៌មាន ឬការយល់ដឹង បន្ថែម ក្នុង អំពីឧបនិស្ស័យ បុគ្គលិកលក្ខណៈសម្បត្តិផ្ទាល់ខ្លួនថាតើ ក្មួយជាមនុស្សស្ថិត ក្រុមអ្នកមានបុគ្គលិកលក្ខណៈប្រភេទណាមួយ ដែលអាចជួយឱ្យក្មួយៗធ្វើការ
សម្រេច ចិត្តក្នុងការជ្រើសរើសមុខជំនាញសិក្សា ប្រភេទការងារ ឬអាជីព ដែលគួរ ធ្វើនៅថ្ងៃអនាគត ស្របតាមឧបនិស្ស័យពីធម្មជាតិរបស់ខ្លួនម្នាក់ៗ ដើម្បីឱ្យជីវិត ទទួលបាននូវភាពជោគជ័យត្រចះត្រចង់៕