អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ជាង២ម៉ឺនសេវាដែលមន្រ្តីអត្តសញ្ញាណកម្មផ្ដល់ជូនពលរដ្ឋរយៈពេល៥ថ្ងៃនៃម៉ោងរដ្ឋបាល!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាលកាលពីសប្ដាហ៍កន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន២០.២៥៥សេវា នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងចំណោមសេវាសរុបនោះ សេវាអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរមានចំនួន៧.៣២៣សន្លឹក លិខិតឆ្លងដែនមានចំនួន៦.៥៣៣លិខិត លិខិតធ្វើដំណើរមានចំនួន១.៨៩៤លិខិត សៀវភៅស្នាក់នៅមានចំនួន២.៨២៦ក្បាល និងសៀវភៅគ្រួសារមានចំនួន១.៦៧៩ក្បាល។

គុណភាព និងស័ក្ដិសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងសេវាអត្តសញ្ញាណកម្ម គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយក និងជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម បាននឹងកំពុងធ្វើកំណែទម្រង់ដោយដាក់ចេញការប្ដេជ្ញាចិត្ត«បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ» ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»របស់ឯកឧត្តមអភិសន្តិបណ្ឌិត៕

...

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print