តុលាការបើកសវនាការលើជនជាតិចិនតៃវ៉ាន់៦នាក់ ករណី រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជិត៨០០ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៤ លោក ស សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើជនជាតិចិនតៃវ៉ាន់៦នាក់ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ៧៨០ គីឡូក្រាម។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់សវនាការសួរដេញដោលលើជនជាប់ចោទ លោកចៅក្រមបានកំណត់យកថ្ងៃទី០១ ខែមេសាឆ្នាំ២០២៤ ខាងមុខដើម្បីធ្វើប្រកាសសាលក្រម។ 

ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។ បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី (DEA) កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ១ក្រុម បានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ២ក្រុម ។  

ក្រុមទី១.នៅវេលាម៉ោង២ និង៣០យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។  

លទ្ធផល  

ក.ឃាត់ជនសង្ស័យ២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់):

១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ ។

២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។

ខ.ចាប់យកវត្ថុតាង :

១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ  ស្មើទម្ងន់ ៧៨៩.៧៨១ ក្រាម ។

២.រថយន្ត១គ្រឿង ទូរស័ព្ទ ២គ្រឿង ។

ក្រុមទី២ : នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជាលទ្ធផល សមត្ថកិច្ចឃាត់ជនសង្ស័យ៤ នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) :

១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ ” មេខ្លោង” ។ ២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩ ។ ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។ ៤.ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨ ។  និងចាប់យកវត្ថុតាង ៖រថយន្ត ០៣គ្រឿងម៉ូតូ ០២គ្រឿង ទូរស័ព្ទ ០៥គ្រឿង គណនីធនាគារ ០៨គណនី ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print