មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ចំនួន៨នាក់ ត្រូវបានលោកឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញចេញពីក្របខ័ណ្ឌ ដោយល្មើសវិន័យ

ចែករំលែក៖

ភ្នំពេញ ៖ មន្ដ្រីនគរបាល ចំនួន៨នាក់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារតែល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវបាន លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបណ្ដេញ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ។

ក្នុងសេចក្តីប្រកាស ស្តីពី ការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ៖ មន្ត្រីនគរបាលអន្ដោប្រវេសន៍ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនេះ មានឋានន្ដរស័ក្ដិចាប់ពីអនុសេនីយ៍ឯក ដល់វរសេនីយ៍ទោ។ ក្នុងនោះ វរសេនីយ៍ទោ២រូប វរសេនីយ៍ត្រី ១រូប និង អនុសេនីយ៍ឯក ចំនួន ៥រូប ។
សូមបញ្ជាក់ថា ៖ ខាងក្រោមនេះ ជាប្រកាសរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមអានខ្លឹមសារទាំងស្រុង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print