ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នឹងអស់ចំនួន០១ខ្នងទាំងស្រុង ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង០៩និង ៤៥នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុងសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុង ភូមិព្រែកថ្លឹង សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ រស់នៅទីតាំងកេីតហេតុ ។
តាមសម្ដីម្ចាស់ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់បាននៅក្រោមផ្ទះ ក្រោយមកស្រាប់តែលឺសម្លេងផ្ទុះខ្លាំងៗនៅជាន់លេី ភ្លាមៗនោះរូបគាត់ក៏បានអេីតមេីលស្រាប់តែមានការឆាបឆេះផ្ទះរបស់គាត់ទេីបស្រែកឲ្យអ្នកជិតខាងជួយអន្តរាគមន៍ដងទឹកជះពន្លត់ នឹងរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឲ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង និងដេីម្បីកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងបន្ថែមទៀត ។
ករណីគ្រោះអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចបានបញ្ចាក់ប្រាប់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គីនី បានឆេះផ្ទះប្រភេទសំណង់: ផ្ទះឈេីលេី+ថ្មក្រោម ប្រក់ក្បឿងបានរងការខូចខាតទាំងស្រុង ។ ក្នុងនោះក៏ពុំមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន០៤គ្រឿងក្នុងនោះរួមមាន ៖ រថយន្តការិ.អគ្គិភ័យ : ០៣គ្រឿង។ ,រថយន្តជំនួយអន្តរាគមន៍ៈ ស្រាបៀកម្ពុជាចំនួន ០១គ្រឿង ,ប្រេីប្រាស់អស់ចំនួន ០២គ្រឿង ស្មេីនឹង០៨ម៉ែត្រគូប ព្រមទាំងពន្លត់ចប់នៅម៉ោង ១០និង២០នាទី ថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ ភារ៉ា ដង្កោ