ខ្សែបម្រើ Jude Bellingham ជាប់បម្រាម២ប្រកួតឲ្យ Real Madrid នៅ La Liga

ចែករំលែក៖

ខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Jude Bellingham ត្រូវបានពិន័យកាតក្រហមចំនួន២ប្រកួតក្នុងក្របខ័ណ្ឌ La Liga បន្ទាប់ពីការប្រកួតស្មើ នៅលើទឹកដីក្រុម Valencia Bellingham អាយុ២០ឆ្នាំគិតថា គាត់បានស៊ុតបញ្ចូលទីនៅ៦នាទីក្នុងម៉ោងបន្ថែមនៅ Mestalla កាលពីថ្ងៃសៅរ៍ ប៉ុន្តែអាជ្ញាកណ្តាល Gil Manzano បានផ្លុំកញ្ចែបញ្ចប់ម៉ោង ខណៈដែលបាល់កំពុងចូលទីគូប្រកួត។

 Bellingham របស់អង់គ្លេសបានបង្ហាញខ្លួនក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ Real Madrid ជាមួយ RB Leipzig កាលពីថ្ងៃពុធដែលជាអ្នក Assist ជួយក្រុមឈ្នះឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

 សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានឲ្យដឹងថា Bellingham បានបង្ហាញអាកប្បករិយាមើលងាយ ឬការមិនយកចិត្តទុកដាក់ចំពោះលោក Manzano នៅពេលដែលកីឡាករ និងបុគ្គលិករបស់ Real បានឡោមព័ទ្ធគាត់។

 Bellingham ដែល នឹង ត្រលប់ មក វិញ បន្ទាប់ ពី បាន សម្រាក រយៈពេល៣ សប្តាហ៍ ដោយ របួស កជើង ត្រូវ បាន ពិន័យ ជាប្រាក់៦០០អឺរ៉ូ  និងក្លិបពិន័យ Real Madrid ៧០០អឺរ៉ូ។

 ក្លិប Real Madrid បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងកាតក្រហមរបស់ Bellingham ប៉ុន្តែគណៈកម្មាធិការវិន័យរបស់ RFEF បានច្រានចោលការលើកឡើងរបស់ពួកគេដែលថា អាជ្ញាកណ្តាលបានធ្វើកំហុស។ រីឯអ្នកចាត់ការទូទៅលោក Carlo Ancelotti បាននិយាយក្រោយហេតុការណ៍នោះថាយើងមានការរំខានដោយកាតក្រហមរបស់ Bellingham ពីព្រោះគាត់មិនបាននិយាយអ្វីប្រមាថ វាជាការខកចិត្ត

 អ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ Real Madrid ក្នុងរដូវកាលនេះជាមួយនឹង១៦គ្រាប់ក្នុងលីក Bellingham នឹងខកខានការប្រកួតជាមួយ Celta Vigo នៅថ្ងៃអាទិត្យ និងប៉ះ Osasuna នៅថ្ងៃទី១៦ ខែមីនា។ គាត់នឹងអាចត្រលប់មកវិញនៅពេលក្រុមប៉ះ Athletic Bilbao នៅថ្ងៃទី៣១ ខែមីនា បន្ទាប់ពីសម្រាកអន្តរជាតិ  ខណៈដែលអង់គ្លេស ប្រកួត មិត្តភាព ជាមួយ ប្រេស៊ីល នៅ ថ្ងៃ ទី ២៣មីនា និង បែលហ្ស៊ិក ថ្ងៃ ទី ២៦ មីនាខាងមុខ។

 គួរបញ្ជាក់ថា ក្រុម Real Madrid មាន៧ពិន្ទុដាច់ពីគេនៅលើកំពូលតារាង La Liga ហើយបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយChampions League ក្រោយពីប្រកួតស្មើ១ទល់១ ជាមួយក្រុម Leipzig ក្នុងការប្រកួតជើងទី២នៅ Bernabeu បន្ទាប់ពី Real យកឈ្នះ១ទល់០កាលពីជើងទី១ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print