ខ្សែបម្រើប្រយុទ្ធ Kai Havertz បានក្លាយជាកីឡាករសំខាន់ដែលបារក១គ្រាប់នៅចុងម៉ោងជួយឲ្យក្រុមម្ចាស់ផ្ទះកាំភ្លើងធំArsenal ទទួល បាន ការ ប្រកួត ឈ្នះ លើក្រុម Brentford ក្នុងលទ្ធផល២ទល់១ ដែល ធ្វើ ឱ្យ ពួកគេ ឈរ កំពូល តារាងPremier League បណ្តោះអាសន្ន មុន ពេល គូប្រជែង ដណ្តើម ពាន Liverpool និង Manchester City ជួប គ្នា នៅ ថ្ងៃអាទិត្យនេះ។
Arsenal ដែល សម្លឹង រក ការ នាំ មុខកំពូល តារាង ជា លើក ដំបូង ចាប់ តាំង ពី ខែ ធ្នូ បាន ឈាន ទៅ មុខ តាម រយៈ ការ តែ តបាល់ បញ្ចូល ទី របស់ Declan Rice នាំមុខនៅនាទីទី១៩។ ក្រុមម្ចាស់ផ្ទះបានបន្តគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ ហើយនៅតង់ទី២ Havertz បានបើកឱកាសដ៏ល្អបំផុតរបស់ពួកគេដើម្បីបន្តទៅមុខទៀតដែលជិតនឹងចប់ម៉ោងប្រកួតទៅហើយ។
ប៉ុន្តែ ទោះ បី ជា យ៉ាង ណា ការងារ ល្អ ក្នុង ការ ប្រកួត នៅ តង់ ទី មួយ ត្រូវ បាន ទទួលលទ្ធផលស្មើ ដោយ សារ កំហុស របស់Ramsdale។ អ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះដែលចូលលេងដោយសារតែ David Raya មិនមានសិទ្ធិប្រកួតជាមួយក្លិបមេរបស់គាត់ បានធ្វើការសម្រេចចិត្តលើការសង្គ្រោះបាល់ ហើយភ្លាត់ស្នៀតឱ្យកីឡាករ Yoane Wissa របស់ក្រុម Brentford ស៊ុតបញ្ចូលទីនៅក្នុងម៉ោងបន្ថែមនៃតង់ទី១ ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។
ចូលដល់តង់ទី២ ក្រុម Arsenal បានបន្តគ្រប់គ្រងបាល់រហូតដល់ជាង៧០ភាគរយ ហើយនៅនាទីទី៨៩ Havertz បាន តែត បាល់បញ្ចូល ទីពីការបញ្ជូនបាល់យ៉ាងល្អរបស់ Ben White។
Havertz ដែល Brentford បានប្រកែកថា គួរតែទទួលបានកាតលឿងជាលើកទីពីរសម្រាប់ការប៉ះទង្គិចគ្នាមុនពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Premier League ជាលើកទី៤ជាប់ៗគ្នារបស់គាត់ដើម្បីធ្វើឱ្យ Arsenal មានពិន្ទុនាំមុខLiverpool ១ពិន្ទុ និង២ពិន្ទុនាំមុខ Manchester City។ នេះបាននាំឱ្យមានការប្រារព្ធពិធីដ៏រីករាយនៅកីឡដ្ឋាន Emirates ទោះបីជាក្រុមកាំភ្លើងធំដឹងថា គូប្រជែងដណ្តើមពានរបស់ពួកគេមានឱកាសត្រលប់មកពីលើពួកគេនៅកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យក៏ដោយ។
អ្វី ដែល គួរ ឱ្យ ចាប់ អារម្មណ៍ ចំពោះ ការ រត់ យ៉ាង ត្រចះ ត្រចង់ របស់ ក្រុម Arsenal ទៅ កាន់ កំពូលតារាង គឺ ជា វិធី ដែល ពួកគេ បាន បំបែក គូ ប្រជែង របស់ ពួក គេ ដាច់ ពី គ្នា។ គ្រាប់ស៊ុតបញ្ចូលទី៣១គ្រាប់ក្នុងការប្រកួតលីកចំនួន៧នៅដើមឆ្នាំ២០២៤ គឺបង្ហាញពីគុណភាពនៃការវាយលុករបស់ពួកគេ ខណៈដែលការបដិសេធរបស់ពួកគេក្នុងការបង្ហាញក្តីសង្ឃឹមក្នុងការលើកពាននៅរដូវកាលនេះ ៕ (រូបភាព ៖ BBC Sport)