សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកចាន់ វ៉ែន

ចែករំលែក៖

ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំ ប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកចាន់ វ៉ែន ស្ថិតនៅបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ។

លោកចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួល មរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតបានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ែន សារី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវអ្នក មានគុណ ជាបិតាបង្កើត បិតាក្មេក ជីតា ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្ម វិហារធម៌ដ៏ថ្លៃថ្លា និងជាការបាត់បង់នូវអតីតអ្នកតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន បញ្ញាស្មារតីបម្រើដល់បុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកចាន់ វ៉ែន បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

...

សពលោក ចាន់ វ៉ែន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៦ ផ្លូវH៩ គម្រោងទី៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print