នៅសល់តែ៣៣ថ្ងៃទៀតប៉ុណ្ណោះ គម្រោង​សាងសង់​ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ នឹងត្រូវបានបញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ អរគុណសន្តិភាព និងការអភិវឌ្ឍ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាការបញ្ជាក់ និងរូបភាព ពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋរស់នៅមានភាពស៊ីវិល័យទាំងសម្ភារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងបច្ចុប្បន្នមានការរីកចម្រើន ដោយមានហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលជាច្រើនដូចជា៖ មានអគារខ្ពស់ៗ មានសាលារៀន មានមន្ទីរពេទ្យ មណ្ឌលសុខភាព ពិសេសមានផ្លូវគមនាគមន៍ដ៏ល្អងាយស្រួលធ្វើ ដំណើរ មានភ្លើងលម្អចម្រុះពណ៌នាពេលរាត្រីដ៏ស្រស់ស្អាត។
ក្នុងការស្ថានភាពទីក្រុងរីកចម្រើនឥតឈប់ឈរនេះដែរ ក៏ត្រូវមានការចូលរួមពីបណ្ដាប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ ត្រូវធានានូវសណ្តាប់ធ្នាប់នៅតាមដងផ្លូវឱ្យបានខ្ជាប់ខ្ជួន ពិសេសមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ដើម្បីចូលរួមសម្អាតទីក្រុងឱ្យកាន់តែមាន សោភ័ណភាពស្រស់ស្អាតជានិច្ច។
លោក ឃួង អភិបាលរាជធានីភ្នំពេញ ធ្លាប់មានប្រសាសន៍ថា ៖ ចូលរួមសប្បាយរីករាយ ដោយសារយើងជាទីក្រុងកំពុងអភិវឌ្ឍ ប៉ុន្តែមានទិសដៅខ្ពស់ជាងមធ្យមដែរហើយ ដែលតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ កាលមុនទីក្រុងកំពុងអភិវឌ្ឍ វាមានបញ្ហាច្រើន អ៊ីចឹងត្រូវការអភិវឌ្ឍ ពីមុនយើងបិទភ្នែក ពេលឡានដឹកដីប្រឡាក់បន្តិចបន្តួចលើដងផ្លូវយើងសុខចិត្តទ្រាំ ប៉ុន្តែឥឡូវគឺអត់ទេ ដឹកហើយត្រូវតែលាងឱ្យស្អាត ដែលនេះជាកិច្ចការងារត្រូវធ្វើ ដើម្បីចូលរួមចំណែកជាមួយនិងការអភិវឌ្ឍ ធ្វើយ៉ាងណាអភិវឌ្ឍន៍ទៅតាមអនុសាសន៍របស់សម្តេចតេជោ មិនមែនអភិវឌ្ឍន៍មួយបំផ្លាញមួយទេ គឺអត់ចីរភាពទេ តែឥឡូវនេះគឺត្រូវតែស្អាត។
លោកក៏ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវ ចូលរួមការថែរក្សានូវសណ្តាប់ធ្នាប់នៅលើដងផ្លូវទាំងអស់គ្នា ដើម្បីរក្សាឱ្យបាននូវភាពរៀបរយ និងមានភាពស្រស់ស្អាតនៅក្នុងទីក្រុង។
សូមបញ្ជាក់ថា ៖ បច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ រហូត ដល់ទៅជាង២០០០អគារ ស្ពានអាកាសថ្មើរជើង ជាច្រើនកន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ  ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិមានការអភិវឌ្ឍន៍និងទីក្រុងមា នភាពស៊ីវិល័យ  និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print