វេទិការពិភាក្សា ប្រធានបទ«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យ»

ចែករំលែក៖

ភ្នំពេញ ៖ នៅកម្មវិធី វេទិការពិភាក្សា ប្រធានបទ«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យ» ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានកត់សម្គាល់ថា ៖ ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏ដូចជាកម្ពុជាបាន និង កំពុងរងផលប៉ះពាល់ពីវិបត្តិសកល ជាពិសេសវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពប្រជាពលរដ្ឋ កំពុងជាប់គាំង ឬអាចនិយាយថារងនូវការប្រឈមធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។

ដោយសារតែបញ្ហាខាងលើជាបញ្ហារួម ហើយព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យមានសារ សំខាន់សម្រាប់អ្នកសារព័ត៌មាន ក.អ.ក នឹងរៀបចំវេទិកាខាងលើនេះ ដោយអញ្ជើញវាគ្មិនដែលមានជំនាញពិតប្រាកដមក បកស្រាយ និងវិភាគ វាយតម្លៃ ដើម្បីជាប្រយោជន៍ដល់ការសរសេរ ក៏ដូចផ្សព្វផ្សាយព័ត៌មានដល់សាធារណជន។
ក្លិបអ្នកកាសែតកម្ពុជា ក.អ.ក ចាត់ទុកវេទិកាខាងលើនេះ ជាជំនួបទ្រង់ទ្រាយធំ រវាងអ្នកជំនាញ ពាណិជ្ជករ និងអ្នកសារព័ត៌មាន ដែល មិនធ្លាប់មានពីមុនមក។ ដូច្នេះវាមិនគ្រាន់តែជាឱកាសសម្រាប់អ្នកជំនាញបានបញ្ចេញទស្សនៈ និងផ្តល់ព័ត៌មានថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកឡើងជាសំណួរទាក់ទិននឹងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print