ធ្លាយគម្រោងធ្វើរដ្ឋប្រហារទី២ ទួរគីប្រកាសអាសន្ន

ចែករំលែក៖

ក្នុងពេលដែលភាពចលាចលអសន្តិសុខនៅក្នុងប្រទេសទួរគី មិនទាន់ស្ងប់ស្ងាត់ផង ក្រោយការធ្វើរដ្ឋប្រាហារនៅថ្ងៃទី១៦ ខែកក្កដា ពេលនេះមានសញ្ញានៃការធ្វើរដ្ឋប្រហារជាលើកទី២ ធ្វើឲ្យរដ្ឋាភិបាលប្រកាសអាសន្ននៅទីក្រុងអិស្តានប៊ូល។

...

រដ្ឋាភិបាលទួរគីបានសម្រេចប្រកាសអាន្ន និងបញ្ចូនកម្លាំងមកកាន់រដ្ឋធានីដើម្បីរារាំងទប់ស្កាត់ការធ្វើរដ្ឋប្រហារ។ សារព័ត៌មានAnadolu បានផ្សាយថា ស្នងការប៉ូលិសនៅទីក្រុងទទួលបានសិទ្ធិពេញលេញក្នុងការបាញ់ទម្លាក់ឧទ្ទម្ភាគចក្រ ដែលហោះចូលក្រុងដោយគ្មានការអនុញ្ញាត។

ហេតុការណ៍ខាងលើកើតឡើងបន្ទាប់ពីឧទ្ធម្ភគចក្រចម្បាំងរហូតដល់ទៅ៤២គ្រឿងបានបាត់ខ្លួនបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីការធ្វើរដ្ឋប្រហារសាជាថ្មីម្តងទៀតនៅក្នុងប្រទេសទួរគី។  អ្នកនាំពាក្យរដ្ឋាភិបាលទួរគីលោក Sendar Tuncer បានឲ្យដឹងថា នៅក្នុងឃ្លាំងអាវុធទាហានអាកាសរបស់ប្រទេសនេះមានឧទ្ទម្ភាគចក្រដល់ទៅ៤២គ្រឿងបាត់ពីឃ្លាំងគឺជាក្តីបារម្ភយ៉ាងខ្លាំងដែលអាចមានរដ្ឋប្រហារសាជាថ្មី។

ហេតុការណ៍ទាំងនោះបានធ្វើឲ្យមនុស្សជាច្រើន សង្ស័យថានឹងមានការធ្វើរដ្ឋប្រហារក្នុងពេលដ៏ខ្លីខាងមុខ ។ អ្វីដែលគួរឲ្យបារម្ភនោះគឺទីតាំងយោធា Incirlik ក៏ជាកន្លែងផ្ទុកអាវុធ បរមាណូរបស់អាមេរិកនិងណាតូផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា «ក្រុមអ្នកធ្វើរដ្ឋប្រហារមានបំណងធ្វើអ្វីមួយនៅពេលខាងមុខ  ក្រោយពួគគេធ្វើរដ្ឋប្រហារមិនបានសម្រេច ។ បច្ចុប្បន្នបើទោះបីរដ្ឋប្រហារដោយយោធាបរាជ័យតែស្ថានភាពនៅក្នុងប្រទេសសីរី ស្ថិតនៅក្នុងសភាពចលាចល អសន្តិសុខ ក្រោយពេលមានអ្នកស្លាប់រហូតដល់ទៅ២៦៥នាក់ និងជាង២០០០នាក់រងរបួស ភាគច្រើនជាពលរដ្ឋស្លូតត្រង់។ ពលរដ្ឋស្លាប់និងរងរបួសច្រើនដោយសារតែបានចុះទៅរារាំងការធ្វើរដ្ឋប្រហារតាមការអំពាវនាវរបស់ប្រធានាធិបតី អីដូហ្គាន ដើម្បីបំផ្លាញបំណងធ្វើរដ្ឋប្រហារ។

មកទល់ពេលនេះរដ្ឋាភិបាលទីក្រុង អែនការ៉ា បានចាប់ខ្លួនទាហានជាង៦ពាន់នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាច្រើន មានទាំងមន្ត្រីតុលាការទៀតផង សូម្បីតែទីព្រឹក្សាយោធាជាន់ខ្ពស់របស់លោក អីដូហ្គាន ក៏នៅក្នុងក្រុមធ្វើរដ្ឋប្រហារនោះដែរ។

ស្ថានភាពនៅក្នុងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នដដែល ក្រោយពេលប្រធានាធិបតី អីដូហ្គាន បានអំពាវនាវដល់ពលរដ្ឋ ត្រៀមខ្លួនទប់ទល់និងសភាពការអាក្រក់បើមានរដ្ឋប្រហារជាថ្មីនោះ។

ក្នុងពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសថា ទួរគី ស្ថិតនៅក្នុងភាពអសន្តិសុខ ហើយស្នើដល់អ្នកទេសចរណ៍កុំទៅកាន់ទីនោះ ខ្លាចក្រុមភេរវករឆ្លៀតឱកាសវាយប្រហារចំពេលមានចលាចល។ ការបាត់បង់ឧទ្ទម្ភាគចក្រនៅក្នុងឃ្លាំងផ្ទុកគ្រាប់បែកបរមាណូ គឺក្តីបារម្ភបំផុតដោយឃ្លាំងអាវុធទាំងនោះធ្លាក់ចូលក្នុងដៃក្រុមអ៊ិស្លាម IS នឹងធ្វើឲ្យពិភពលោកមានវិនាសកម្មកើតឡើង៕

tho-nhi-ky-cho-phep-ban-roi-may-bay-noi-loan-khong-can-bao-truoc-0918

banbolai

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print