សង្ស័យតូចចិត្តមានជម្ងឺប្រចាំកាយ​ ស្ត្រីអាជីវករម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននឹងបង្អួច

ចែករំលែក៖

​ ភ្នំពេញ ៖​ ស្ត្រីជាអាជីវករម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកនឹងបង្អួចស្លាប់​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះដែល(ស្លាប់)​ មានឈ្មោះ​ រ៉ាត់ យៀប ភេទស្រី​ អាយុ៤៨ឆ្នាំ​ មុខរបរជាអាជីវករលក់ដូរ​ ស្នាក់នៅកន្លែងកេីតហេតុ​ ។
​ តាមសម្ដីកូនស្រីជនរងគ្រោះខាងលេីបានប្រាប់ឲ្យដឹងថា​ កាលពីម្សិលមិញ​ថ្ងៃទី១០​ មីនា​ រូបនាងបានសួរនាំទៅម្ដាយដូចមិនស្រួល​ ឯម្ដាយក៏ប្រាប់ថា​ មានអាការៈក្អួត​ និងរាក​ ហេីយប្រាប់ទៀតថា​ មិនអីទេ..រួចក៏ឡេីងទៅលេីផ្ទះជាន់ទី១ដេីម្បីសម្រាក​ ។ លុះព្រឹកឡេីងថ្ងៃទី១១​ មីនា​ ២០២៤​ ពុំឃេីញម្ដាយចុះមកក្រោម​ដូចរាលដង ទេីបនាងសង្ស័យក៏ឡេីងទៅលេីផ្ទះហៅម្ដាយឲ្យហូបបរតែមិនឃេីញឆ្លេីយ​ រួចនាងក៏បេីកបន្ទប់មេីលស្រាប់តែឃេីញម្ដាយចងកនឹងបង្អួចស្លាប់បាត់ទៅហេីយ​ ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្នុងភូមិ​និងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកេីតហេតុ​ ។
​ ក្រោយពីទទួលបានព័ត៌មានខាងលេី​ភ្លាម​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័្ចយចុះពិនិត្យជាក់ស្តែងឃេីញថា​ សពជនរងគ្រោះ​ ពិតជាធ្វេីអត្តឃាតខ្លួនឯងប្រាកដមែន​ រួចក៏បានធ្វើលិខិតប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print