កម្មករកម្មការនីជាង៤០០នាក់តំណាងកម្មកររាប់ពាន់នាក់ផ្ទុះការតវ៉ាបិតផ្លូវ២១៧សាជាថ្មី​ ខណៈថៅកែរោងចក្ររត់ចោលពុំមានលទ្ធបើកប្រាក់ខែជូនពួកគាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ ផ្ទុះការតវ៉ាបិតផ្លូវ២១៧សាជាថ្មីរបស់កម្មករកម្មការនីជាង៤០០នាក់​តំណាងកម្មកររាប់ពាន់នាក់​ នាវេលាម៉ោង៧:៤០នាទីព្រឹក​ ថ្ងៃអង្គារ៍ ទី១២​ ខែមីនា ឆ្នាំ២០២៤ នៅមុខរោងចក្រ Y& W (កាត់ដេរសំលៀកបំពាក់) ស្ថិតនៅភូមិព្រែកជ្រៃ ផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ​ ។

​ តាមប្រភពព័ត៌មានពីទីតាំងផ្ទុះការតវ៉ាខាងលេី​ គឺមានកម្មករ-កម្មការិនីជាង៤០០នាក់/ ៣៧២១នាក់ ស្រី២៤៧នាក់ បានចេញពីរោងចក្រ នៅបន្តធ្វើសកម្មភាពបិទផ្លូវ២១៧ មុខផ្សារព្រែកជ្រៃ ដើម្បីលក្ខខណ្ឌ័ទាមទារចំនួន ០៥ចំណុច ដូចខាងក្រោម ៖
១-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ​ ។
២-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ​ ។
៣-ស្នើសុំឲ្យរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់​ ។
៤-ស្នើសុំឲ្យរោងចក្របើកប្រាក់ជូនដំណឹងមុន​ ។
៥-ស្នើសុំឲ្យរោងចក្របើកលុយសងជំងឺចិត្ត​ ។ ដែលដឹកនាំដោយ : សហពន្ធ័សហជីបសេរី ដើម្បីកម្មករខ្មែរឈ្មោះ ជួន ប៊ុនថុល ប្រធានសហជីប ។
​ ចំពោះមូលហេតុនៃការបិតផ្លូវតវ៉ានេះគឺមកពីថៅកែរោងចក្ររត់ចោលរោងចក្រពុំមានលទ្ធបើកប្រាក់ខែជូនពួកគាត់។​
បច្ចុប្បន្ន​នេះ​ ដោយមានការសម្របសម្រួលពីក្រសួងការងារស្នើរសុំទៅតុលាការអោយចេញដីការរក្សារការពារសំភារ:ក្នុងរោងចក្រ ដើម្បីលក់ឡៃឡុងយកមកដោះស្រាយប្រាក់ឈ្នួលជូនកម្មករកម្មការនី។ ប៉ុន្តែខាងតំណាងដែលទៅចូលរួមដោះស្រាយហើយមកវិញមិនបានផ្សព្វផ្សាយជូនពួកគាត់ទេ​ ទេីបផ្ទុះការតវ៉ាសាជាថ្មីបែបនេះ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print