សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ ហើយសមិទ្ធផលទាំងអស់ដែលកើតឡើងនៅលើទឹកដីកម្ពុជា ក៏បានមកដោយសារសន្តិភាពដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ មានសន្តិភាព បាននិងកំពុងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ និងទេសចរ ដើរលេងកម្សាន្តដោយគ្មានការភិតភ័យនៅលើទឹកដីកម្ពុជា ហើយមានសន្តិភាព មានអាគារខ្ពស់ៗ ទំនើបៗដូចបច្ចុប្បន្ននេះជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា មានសន្តិភាព ប្រជាពលរដ្ឋយើងមិនមានគ្រោះថ្នាក់ដោយសារសង្រ្គាម គ្រាប់មីន និងការទម្លាក់គ្រាប់បែកដូចកាលពីអតីតកាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ យើងត្រូវតែមានមោទនភាព សូម្បីតែកម្មករ ដែលកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក៏ត្រូវតែមានមោទកភាពចំពោះការសាងសង់ ព្រលាននេះដែរ ដោយសារបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ផលពីព្រលាន នេះ នឹងបានដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានសម្រេចចិត្តជ្រើសរើសទីតាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាទីតាំងអំណោយផល និងផ្ដល់សក្ដានុពល និងជំរុញការអភិវឌ្ឍ សម្រាប់ទិសនីរតី ដែលថ្ងៃអនាគតអាកាសយានដ្ឋាននេះ នឹងផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋរាប់លាននាក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print