ក្រុម Al-Nassr របស់ Cristiano Ronaldo បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Asian Champions League ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមមកពី Saudi Pro League មួយនេះបានចាញ់ ៣–១ ដោយការស៊ុតបាល់ប៉េណាល់ទីជាមួយក្រុមAl-Ain ក្នុងការប្រកួតដ៏រំភើបមួយកាលពីថ្ងៃចន្ទ។
ក្រុម Al-Nassr បានយកឈ្នះ ៤–៣ កាលពីថ្ងៃចន្ទក្នុងការប្រកួតជើងទី២ ប៉ុន្តែបានចាញ់ ១–០ កាលពីប្រកួតជើងទី១ ជាមួយនឹងការប្រកួតបានបញ្ចប់ក្នុងលទ្ធផលទាំង២ជើង ៤ទល់៤ ក្រុមទាំង២បានឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទីដែល Al-Ain យកឈ្នះ ៣ទល់១។
កីឡាករនាំចូលពីបរទេសរបស់ Al-Nassr គឺ Miroslav Brozovic, Alex Telles និង Otavio សុទ្ធតែបានបរាជ័យក្នុងការរកគ្រាប់បាល់ប៉េណាល់ទី ខណៈដែលក្រុមមកពីអារ៉ាប់រួម បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលពួកគេនឹងជួបជាមួយ Al-Hilal ឬ Al-Ittihad ដែលក្រុមទាំង២មកពីប្រទេសអារ៉ាប៊ីសាអូឌីតនៅខែក្រោយ។
អ្នកចាំទី Khalid Eisa របស់ Al-Ain បានធ្វើការផ្លាស់ប្តូរសម្រាប់ការបង្ហាញដ៏ខកចិត្តមួយ នៅពេលដែលគាត់បានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Brozovic ហើយជាមួយនឹង Soufiane Rahimi, Kaku និង Sultan Al Shamsi ទាំងអស់បានស៊ុតប៉េណាល់ទីកាត់សេចក្តីចូលទាំងអស់ ការខកខានរបស់ Otavio មានន័យថា Al-Nassr ត្រូវបានចាញ់ក្នុងការស៊ុតបាល់កាត់សេចក្តីនេះ ។
ការ ស៊ុត បាល់ បញ្ចូល ទី បានបញ្ចប់ យ៉ាងខ្លាំង ចំពោះ ការ ប៉ះទង្គិច ដ៏ រំភើប មួយ នៅ កីឡដ្ឋាន Al-Awwal Park ដែល មានការ ស៊ុត បាល់ បញ្ចូល ទី ចំនួន៧គ្រាប់ និង កាត ក្រហម ដោយ កីឡាករក្រុម Al-Ain នៅ លើ ការ នាំមុខក្នុង ការ ប្រកួត ជើងទីមួយ ក្នុង អំឡុង ពេល បើក ឆាក៤៥នាទី។
Rahimi ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះជើងទី១របស់ក្រុម Al-Ain បានធ្វើឲ្យក្រុមភ្ញៀវនាំមុខ២គ្រាប់ នៅនាទីទី២៨ និងនាទីទី៤៥ ប៉ុន្តែការស៊ុតរបស់ Abdulrahman Ghareeb ក្នុងម៉ោងបន្ថែមនាទីទី៤៥+៥ បានជួយឲ្យ Al-Nassr តាមពីក្រោយ ១ទល់២។
ចូលដល់ការប្រកួតតង់ទី២ Khaled Eisa របស់ក្រុម Al-Ain បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី៥១ ហើយ Alex Telles បានរក១គ្រាប់ទៀតដើម្បីតាមស្មើវិញនៅនាទីទី៧២ជាមួយនឹងការទាត់បាល់ហ្វ្រីឃីក។ កីឡាករ Ayman Yahya របស់ Al-Nassr ត្រូវបានបណ្តេញចេញដោយសារការទាត់ជើងពីរយ៉ាងសាហាវនៅលើ Bandar Al-Ahbabi ៨នាទីក្នុងម៉ោងបន្ថែម ហើយមួយនាទីក្រោយមក Al-Shamsi រកបាន១គ្រាប់ឲ្យក្រុមភ្ញៀវ Al-Ain។
ប៉ុន្តែ Ronaldo បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១១៨ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបាន Saeed Jumaa ប៉ះឲ្យដួលនៅនៅតំបន់គ្រោះថ្នាក់។ Ronaldo គឺជាកីឡាករតែម្នាក់គត់ក្នុងចំណោមអ្នកស៊ុតបាល់ពិន័យ៤គ្រាប់របស់ Al-Nassr ដែលបានស៊ុតបាល់ពិន័យកាត់សេចក្តីចូលក្នុងចំណោម៤គ្រាប់(ចូល១គ្រាប់ មិនចូល៣គ្រាប់) ធ្វើឲ្យក្រុម Al-Ain បានឡើងទៅវគ្គ៤ក្រុមចុងក្រោយជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។
នៅក្នុងការប្រកួតជម្រុះផ្សេងទៀតក្រុមមកពីកូរ៉េខាងត្បូង Jeonbuk Motors និង Ulsan Hyundai នឹងជួបគ្នានៅថ្ងៃអង្គារនេះបន្ទាប់ពីបានស្មើគ្នា ១–១ កាលពីសប្តាហ៍មុន។ សម្រាប់ការប្រកួតនៅថ្ងៃពុធ ក្រុម Yokohama F Marinos របស់លោក Harry Kewell នឹងសង្ឃឹមការពារការនាំមុខ ២–១ នៅលើទឹកដីខ្លួនឯង នៅពេលដែលពួកគេជួបជាមួយក្រុម Shandong Taishan នៃលីកកំពូលរបស់ចិនក្នុងជើងទី២ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)