ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ!​ មនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ​ បានកើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។

ដូច្នេះ​គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ គោរពច្បាប់ចរាចរណ៍បើកបរមានសុវត្ថិភាព!​ ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ!​ សូមបន្ថយល្បឿនយានយន្តរបស់អ្នក ពេលឃើញថ្មើរជើងដើរឆ្លងកាត់!

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​បានកើតឡើងចំនួន ០៨លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០៤នាក់), រងរបួសសរុប ១០នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ០៥នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៣នាក់, ស្រាល ០៣នាក់) , មិនគោរពសិទ្ឋិ ០១លើក (ស្លាប់ ០២នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print