ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាសតែងតែងជា អភិបាលខណ្ឌឬស្សីកែវជំនួយលោកឯក ឃុន ដឿន ដែលត្រូវបានទៅកាន់ ជាអភិ បាលរងរាជធានីភ្នំពេញ។
ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ២០២៤នេះ នៅសាលាខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. ក៏បានធ្វើការណែនាំឱ្យ អភិបាលខណ្ឌឬស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងាឱ្យបានល្អប្រសើរ ពិសេស ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀប រៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។លោកថា ការរៀបចំស្ដាប់ធ្នាប់ត្រូវតែធ្វើឲ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។
បើយើងនៅតែបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋនឹងនៅតែគោរពស្រលាញ់យើង បោះឆ្នោតអោយយើងឈ្នះនៅឆ្នាំ២០២៧ខាងមុខទៀត។
លោកឃួង ស្រេង បានបន្តណែនាំឱ្យអភិបាលខណ្ឌថ្មី សហការជាមួយនឹងថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋដែលជួបបញ្ហា។ បន្តការខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនិង ទប់ស្ងាត់នៅទំនាស់ដីធ្លីថ្មីកុំអោយកើតមានឡើងទៀត។ ទប់ស្ងាត់ចំពោះសំណង់ខុសច្បាប់ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។
លោកឃួង ស្រេង បានបន្តទៀតថា ការបម្រើសេវាសាធារណៈត្រូវតែនៅកៀកគិតជាមួយប្រជាពលរដ្ឋធ្វើឲ្យបានលឿននិងមានតម្លាភាព។ សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះថា ជាសេវាសាធារណៈជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ។ ត្រូវរួមគ្នាលុបបំបាត់ពាក្យថា រកជួបចៅសង្កាត់ ពិបាកជាងរកជួបរដ្ឋមន្ត្រី ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភាសានេះត្រូវបានលុបបំបាត់ហើយ ដោយយើងបានបង្កើតជាក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បីចាំទទួលសេវាប្រជាពលរដ្ឋ។
លោកឃួង ស្រេងក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យចេះធ្វើការងារ ពោលគឺ នៅពេលដែលយើងចូលនិវត្តគឺពួកគាត់អាចបន្តវេនពីខ្លួនយើងបាន។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវថ្មី ក្នុងឱកាសនោះ បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និង យុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ប្តេជ្ញាបំពេញការងារអោយបានទ្វេដង។ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនអោយកម្លាំងណាមួយមកបំផ្លាញបានឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ។លើកកំពស់សាមគ្គីភាពផ្ទៃក្នុង អោយបានល្អ។ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានអោយបានល្អ និងទប់ស្កាត់ទំនាស់ដីធ្លីថ្មីកុំអោយបន្តកើតមានទៀត និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត៕ ដោយ .សំរិត