យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភលើសេពសន្ថវៈមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភលើសេពសន្ថវៈមានស្ថានទម្ងន់ទោសដែលប្រព្រឹត្ត កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ។ 

ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល   រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង២៥  នាទី កម្លាំងការិយាល័យបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត BM Auto Garage ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ពីបទ៖ រំលោភលើសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ស្រែខ្ញុំ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៦២«ត»ដ.ច.ន ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤  ចេញដោយលោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ  បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖ 

-ជនសង្ស័យឈ្មោះ ពៅ ហុងលីម ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ទីលំនៅបច្ចុប្បន្នភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។ 

...

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print