អបអរសាទរពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃ ១២ ខែមីនា ឆ្នាំ ២០២៤ នេះ។ អមដំណើរ លោកប្រធានក្នុងពិធីនោះ រួមមានឯកឧត្តមអនុប្រធាន សមាជិកអចិន្រ្តៃយ៏ និងសមាជិកគណៈកម្មាធិការកណ្តាលជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក នុត សាវនា ប្រធានស.ស.យ.ក. វិស័យមហាផ្ទៃ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. វិស័យមហាផ្ទៃ និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យមហាផ្ទៃ ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាជិកា សមាជិកា វិស័យមហាផ្ទៃ ដែលតែងតែចូលរួមចំណែកក្នុងសកម្មភាពស្ម័គ្រចិត្ត ការងារមនុស្សធម៌ផ្សេងៗ ស្របតាមបេសសកម្ម និងបុព្វហេតុរបស់ស.ស.យ.ក.។

ជាកិច្ចបន្ទាប់ លោក នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មកាធិការកណ្តាលស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. វិស័យមហាផ្ទៃចំនួន ៩៩ នាក់ ដោយក្នុងនោះ ឯកឧត្តម ខៀវ ភារិទ្ធ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមហាផ្ទៃ។

បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម ខៀវ ភារិទ្ធ ក៏បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ដើម្បីចូលរួមកសាងផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមហាផ្ទៃឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print