ជនរងគ្រោះម្នាក់ក្នុងចំណោម ជនរងគ្រោះជាច្រើននាក់ ដែលត្រូវឈ្មោះ ដួង អក្ខរា ឆបោកប្រាក់នឹងអាចមានដល់រាប់សែនដុល្លារ ស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន មាណែត មេត្តាជួយអន្តរាគមន៍ផង

ចែករំលែក៖

ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ ក្នុងចំណោម ជនរងគ្រោះជាច្រើននាក់ ដែលចាញ់ល្បិចលួងលោម ឈ្មោះ ដួង អក្ខរា ដែលនឹងមានបំណុល ជំពាក់ជនរងគ្រោះរាប់សែនដុល្លារ ស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន មាណែត មេត្តាជួយអន្តរាគមន៍ផង ព្រោះបុគ្គលរូបនេះ អាងសិទ្ធអំណាច ដើរយកឈ្មោះអ្នកធំ មកកាង ដើម្បីបិទបាំងនូវអំពើអាក្រក់ របស់ខ្លួន។

យោងតាមហ្វេសបុកឈ្មោះ យ៉ុង ហេង ជា និស្សិតកំព្រាម្ដាយឪពុក ដែលកំពុងសិក្សានៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក បង្ហោះសំណេរជាសាធារណៈគោរពជូនចំពោះសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពីចម្ងាយ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍លើករណីសំណុំរឿងអយុត្តិធម៌ ដែលបានអូសបន្លាយជាច្រើនឆ្នាំ ក្រោយត្រូវបានជនឆបោកឈ្មោះ ដួង អក្ខរា ដែលនិយមដើរហែហម ជាមួយថ្នាក់ដឹកនាំឥស្សរជនជាច្រើនរូប រួមមានទាំងការប្រើប្រាស់ជាសាធារណៈ នូវគោរមងារឯកឧត្ដមបណ្ឌិត ជាដើម ដើម្បីដើរប្រព្រឹត្តអំពើឆបោក ចេញសែកស្អុយក្នុងទម្រង់កម្ចីរយៈពេលខ្លី ធ្វើឱ្យបុរសរូបនេះ ធ្លាក់ផុងក្នុងស្ថានភាពរងគ្រោះ និងរងនូវការឈឺចាប់ក្រៃលែង និងគ្មានលទ្ធភាពបង់ថ្លៃ បន្តការសិក្សាថ្នាក់អនុបណ្ឌិត ដែលជាក្ដីស្រម៉ៃដ៏ធំបំផុតក្នុងមួយឆាកជីវិតជាក្មេងកំព្រាម្ដាយឪពុក ក្នុងបំណងប្រឹងប្រែងបំពេញសមត្ថភាព និងចំណេះដឹងដើម្បីប្រយោជន៍ជាតិមាតុភូមិនាពេលអនាគត។

ក្រោយពីទទួលរងនូវភាពអយុត្តិធម៌ដោយសារទង្វើឆបោករំលោភលើទំនុក និងចេញសែកស្អុយដូច្នេះ លោក យ៉ុង ហេង ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយរកយុត្តិធម៌។ ប៉ុន្តែបុគ្គលរូបនេះបានសម្ញែងចរិតឫកពារក្រអឺតក្រទមមិនព្រមចូលតាមការកោះហៅរបស់សមត្ថកិច្ចឡើយ ហើយបើទោះបីជាមាន ការសម្របសម្រួលពីសំណាក់ ឯកឧត្ដម ដួង តារា ដោយបុគ្គលឈ្មោះ ដួង អក្ខរា បានយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យាព្រមប្រគល់ប្រាក់ជំពាក់ទាំងអស់ដូចចំនួនដែលបានចេញសែកស្អុយ ប៉ុន្តែបុគ្គលរូបនេះមិនបានធ្វើតាមកិច្ចសន្យានោះទេហើយឈ្មោះ ដួង អក្ខរា នេះបានព្រមានថាខ្លួននឹងប្ដឹងរូបខ្ញុំបាទវិញជាថ្នូរនឹងការសងសឹក។

នៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅបុគ្គលជាជនសង្ស័យរូបនេះឱ្យចូលបំភ្លឺ តាមសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៧០៣៣ ប៉ុន្តែបុគ្គលរូបនេះបែរជាប្រើមេធាវីដាក់លិខិតសុំមិនចូលបង្ហាញខ្លួនតាមដីកាកោះ។ អាស្រ័យហេតុអយុត្តិធម៌ដូចដែលបានគោរពជម្រាបជូននេះ សូមសម្ដេចបវរធិបតីមេត្តាជួយអន្តរាគមន៍រកយុត្តធម៌ដល់រូបខ្ញុំបាទដោយក្ដីអនុគ្រោះ។ ប្រសិនបើគ្មានប្រាក់ចំនួន USD 46,000 នេះទេ ខ្ញុំបាទនឹងត្រូវប្រឈមនឹងការបណ្ដេញចេញពីសាកលវិទ្យាល័យ និងត្រូវប្រឈមនឹងការបណ្ដេញចេញពីសហរដ្ឋអាមេរិក។

...

សូមបញ្ជាក់ផងដែរថា យ៉ុង ហេង មិនមែនជាជនរងគ្រោះទី១នោះទេ នៅមានជនរងគ្រោះជាច្រើននាក់ទៀត ដែលត្រូវបានបុគ្គលឈ្មោះ ដួង អក្ខរា លួងលោមបោកប្រាស់ ដោយមានជនរងគ្រោះ ខ្លះត្រូវជននេះ បោកអស់រាប់ម៉ឺនដុល្លារ ជនរងគ្រោះខ្លះ នឹងអាចអស់រាប់សែនដុល្លារ ដោយប្រើប្រាស់វិធីសាស្រ្ត បោកប្រាស់ ដដែលៗ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print