រយៈពេល២ខែដើមឆ្នាំ២០២៤នេះ! ភ្ញៀវទេសចរជាង​ ៣ម៉ឺននាក់ទៅកម្សាន្តនៅរមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ រមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់ នៅក្នុងខេត្តព្រះសីហនុ ទទួលបានកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ក្នុងរយៈពេល២ខែឆ្នាំ២០២៤ ពោលគឺខែមករានិងខែកុម្ភៈកន្លងទៅថ្មីៗនេះ រមណីយដ្ឋាននេះទទួលបានភ្ញៀវទេសចរចំនួន៣៥០០០នាក់ ហើយភាគច្រើនគឺភ្ញៀវមកពីទីក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក Fu Hang នាយករងចាត់ការទូទៅនៅរមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់។

លោកនាយករងរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះគឺកំពុងស្ថិតក្នុងរដូវប្រាំង ដែលមានភ្ញៀវទេសចរច្រើនគួរសម ជាពិសេសកាលពីខែកុម្ភៈអំឡុងពេលចូលឆ្នាំចិន រមណីយដ្ឋានរបស់យើងទទួលបានភ្ញៀវទេសចរជាច្រើន ចំណែកឯភ្ញៀវទេសចរចិនវិញគឺមានកំណើនរហូតដល់ទៅជាង៥ដង។ លោកសង្ឈឹមថា នាពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរកម្ពុជាមកទីនេះកាន់តែច្រើន។

លោកនាយករង បានបញ្ជាក់បន្ថែមថា​ កត្តាដែលសំខាន់ជាងគេធ្វើអោយភ្ញៀវទេសចរកើនឡើងខ្លាំងគឺ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ពីព្រោះភ្ញៀវទេសចររបស់ពួកយើងជាង៩០%គឺមកពីទីក្រុងភ្នំពេញ ដែលភាគច្រើននៃភ្ញៀវទេសចរគឺបើកឡានមកទីនេះ។​ កត្តាសំខាន់មួយទៀត គឺភាពល្បីល្បាញរបស់រមណីយដ្ឋានកាន់តែមានឈ្មោះបោះសំឡេង ដែលកាលពីមុនពួកយើងមានតែរមណីយដ្ឋានកោះរាជបុត្រ តែបច្ចុប្បន្ននេះមានបន្ថែមរមណីយដ្ឋានព្រៃកោងកាង រមណីយដ្ឋាន ព្រែកliu ye រមណីយដ្ឋានសមុទ្រផ្កា និងកំពុងសាងសង់រមណីយដ្ឋានកំពូលភ្នំLin Jiaហើយនឹងកំពុងជម្រុញសាងសង់ហេដ្ឋារចនាសម្ព័ន្ធអោយកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោកបញ្ជាក់ថា ជាទូទៅភ្ញៀវទេសចរដែលមកកម្សាន្តតែ១ថ្ងៃគឺមានច្រើនជាងគេ តែក៏មានភ្ញៀវទេសចរលក្ខណៈគ្រួសាររបស់ជនជាតិកម្ពុជាច្រើនមកទីនេះដើម្បីទស្សនាកោះរាជបុត្រ រមណីយដ្ឋានព្រែកliu ye ហើយនៅទីនេះញាំអាហារថ្ងៃត្រង់ និងមានអ្នកខ្លះហែលទឹកកំសាន្តនៅឆ្នេរសមុទ្រ និង ស្នាក់នៅសណ្ឋាគាររហូតដល់ថ្ងៃទី២ទើបត្រឡប់ទៅវិញ។

...

គួរបញ្ជាក់ថា នៅពេលខាងមុខនេះ រមណីយដ្ឋានឆ្នេរមាសឆ្នេរប្រាក់ គ្រោងនឹងរៀបចំតំបន់ទេសរចណ៍សំខាន់មួយចំនួនទៀត នោះគឺរមណីយដ្ឋានកំពូលភ្នំLin Jia ដែលជាកំពូលភ្នំដែលខ្ពស់ជាងគេនៅក្នុងឆ្នេរមាសឆ្នេរប្រាក់ ហើយនៅទីនេះក៏នឹងត្រូវបានសាងសង់ជណ្តើរយន្តសម្រាប់ទស្សនាទេសភាពពីចង្កេះភ្នំរហូតដល់កំពូលភ្នំដែលមានកំពស់ប្រហែលជា៤០ម៉ែត្រ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print