ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការសន្និបាតលើកទី៤៣ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល នៅថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រសួងនឹងរៀបចំ សន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ-អង្គារ ទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

សន្និបាតសុខាភិបាល រៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាព ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៣ ដោយបានឆ្លុះបញ្ចាំងឱ្យឃើញចំណុចខ្លាំងនៃប្រព័ន្ធសុខាភិបាល ដែល ត្រូវបន្តពង្រឹង និងកែលម្អឱ្យប្រសើរឡើងនូវចំណុចខ្វះខាត ព្រមទាំងលើកទិសដៅដើម្បីពង្រឹងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងឆ្នាំបន្ត ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន»។

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ព្រមទាំងដឹកនាំកិច្ចពិភាក្សាការងារនាពេល កន្លងមក វឌ្ឍនភាពវិស័យសុខាភិបាល និងពិភាក្សាលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្ត ព្រមទាំងពិភាក្សាលើប្រធានបទស្តីពី ការបង្ការនិងគ្រប់គ្រងជំងឺមិនឆ្លង ការលើកកម្ពស់សុខភាពមាតានិង ទារក និងអាហារូបត្ថម្ភកុមារ ការបង្ការនិងគ្រប់គ្រងនឹងជំងឺឆ្លង ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យ បង្អែក និងការផ្តល់សេវាថែទាំសុខភាពបឋម។

...

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត សុខាភិបាល លើកទី៤៣ ព្រមទាំងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ណែនាំតម្រង់ទិសវិស័យសុខាភិបាលនៅកម្ពុជា សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាបាវចនា និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print