កីឡាករ Demba Baអតីតខ្សែប្រយុទ្ធ របស់ក្លិបតោខៀវ Chelseaនិងសារិកាព្រៃ Newcastleបានរងរបួសធ្ងន់ធ្ងររហូតដល់បាក់ជើងឆ្វេងពេលប្រកួតនៅក្នុងក្រប ខ័ណ្ឌកំពូលរបស់ប្រទេសចិន ។
...
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Demba Baលេងឲ្យក្រុមShanghai Shenhua បានរងរបួសពេលប្រកួតជាមួយនឹងក្រុមShanghai SIPG។ កីឡាករវ័យ៣១ឆ្នាំនេះបានបាក់ជើងឆ្វេងតែម្តងពេលប៉ះជា មួយនឹងកីឡាករខ្សែការពារS un Xiang នៅនាទី៦១ ។
លោក Gregorio Manzano គ្រូបង្វឹក របស់ក្រុមShanghai Shenhuaបានថ្លែងថា “របួសនេះអាចនឹង បញ្ចប់អាជីពបាល់ទាត់របស់កីឡាករDemba Baតែម្តង”។
ករណីនេះវាបានកើតឡើងដូចនឹងហេតុការណ៍កើតឡើងលើកីឡាករ Duardo ពេលប៉ះជាមួយនឹងកីឡាករ Martin Taylor និងពេលកីឡាករ Ryan Shawcross ធ្វើឲ្យ កីឡាករ Aaron Ramseyរងរបួសផងដែរ៕
ដោយ៖ ដេវីត
...