តោះ! ទៅមើលការរៀបចំភ្លើងបំភ្លឺតាមដងស្ទឹងសៀមរាបនារាត្រីទី១ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យទន្លេ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ការរៀបចំភ្លើងបំភ្លឺតាមដងស្ទឹងសៀមរាបនារាត្រីទី១ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ថ្ងៃទី១៥-១៦-១៧ នេះ។ ក្រៅពីការជិះទូក ក្នុងព្រឹត្តិការណ៍នេះផងដែរ នៅមានការតាំងពិពណ៍រូបភាព ម្ហូបអាហារ និងផលិតផលជាច្រើន រួមទាំងសកម្មភាពផ្សេងៗទៀតជាច្រើនទៀត។ សូមកុំភ្លេចមកចូលរួមទាំងអស់គ្នា!

សូមជម្រាបជូនថា​ ពិធីបុណ្យទន្លេដែលក្រសួងទេសចរណ៍សហការជាមួយសាលាខេត្តសៀមរាប ស.ស.យ.ក អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប ឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខមួយ។

ពិធីបុណ្យទន្លេលើកទី៨ នេះត្រូវបានគេមើលឃើញថាជាការប្រារព្ធឡើងយ៉ាងអធិកអធម ដែលមានគោលបំណងបង្ហាញពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃទន្លេរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព ឯកភាពជាតិ និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រៅពីការបង្ហាញពីភាពស្រស់បំព្រងនៃផ្លូវទឹកដ៏រស់រវើករបស់ព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យទន្លេលើកទី៨ នឹងក្លាយជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ ដោយបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់ទាំងនេះ។

...

ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំទទួលផែនការ ការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print