ហេតុអ្វីបានជាគ្មាន​ការ​ទទួល​ខុសត្រូវ​លេីសត្វចិញ្ចឹមរបស់ខ្លួន..? បុរស០២នាក់បានស្លាប់ភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូXRឌុបគ្នាទៅបុកសត្វគោងាប់១ក្បាល​

ចែករំលែក៖

​ ខេត្តកំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបណ្ដាលឲ្យសត្វគោ០១ក្បាលបានងាប់​ និងបុរស០២នាក់បានស្លាប់​ភ្លាមៗ នៅវេលាម៉ោង ០០នឹង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤​ ​លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​( ៤៦-៤៧ ) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ។

​ ប្រភពព័ត៌មានបានឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បង្កឡេីងដោយម៉ូតូ០១គ្រឿងម៉ាកយ៉ាន់ម៉ាហាអុិច-អរ (XR) ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​1X​Q​-5354បើកបរពីទិសខាងកើត ទៅទិសខាងលិច​ អ្នកបើកបរឈ្មោះ​ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ​ អ្នករួមដំណើរ​ឈ្មោះ​ ឡាំ បូរាណ ភេទប្រុស​ អាយុ​២​៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ បើកម៉ូតូដល់ចំណុចខាងលើ បានបុកស​ត្វគោ​ញី​មួយក្បាល​ដេីរឆ្លងផ្លូវ​ បណ្តាលឲ្យមនុស្ស០២នាក់បានស្លាប់នៅហ្នឹងកន្លែង​ រីឯ​សត្វគោ០១ក្បាលក៏ងាប់ជាមួយគ្នាផងដែរ​ ។
​ បេីតាមព័ត៌មានពីមន្រ្ដីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា​ បច្ចុប្បន្ន​ពល​រដ្ឋ​ជាម្ចាស់​សត្វ​ចិញ្ចឹម​នៅតែបន្ដលែងសត្វមិនទទួ​លខុ​សត្រូវនិងតែងតែបង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗញឹក​ញា​ប់​ពេលខ្លះខូចខាតស​ម្ភារៈ​ ទោះបីជា​អាជ្ញាធរមូលដ្ឋាន​បានផ្សព្វផ្សាយអំពី​បញ្ហានេះហេីយក្ដី​ ក៏នៅតែបន្ដកេីតមាន​ ។ ជាក់​ស្តែង​ដូចករណីខាងលេីនេះអញ្ចឹង​ ប៉ុន្តែទោះជាយ៉ាងណា​ សម​ត្ថកិច្ច​បាននឹងកំពុងស្រាវជ្រាវ​រក​ម្ចា​ស់​សត្វ​ចិញ្ចឹម​ ដេីម្បី​ទទួ​ល​ខុសត្រូវ​តាមច្បាប់​៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print