លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ លោក ហ៊ុន ម៉ានី សមាជិកគណៈ

អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ក្រុងច្បារមន។ យោងសេចក្តីសម្រេចរបស់ក្រុមការងារគណ បក្សចុះជួយខេត្តកំពង់ស្ពឺ ដែលអានដោយ លោក សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត ប្រធានក្រុមការងារបានសម្រេចចាត់តាំងលោក យក់ ប៊ុណ្ណា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងច្បារមន ព្រមជាមួយអនុប្រធាន និងសមាជិក សមាជិកា សរុប ចំនួន ៩៥ រូប។

មានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាក្រុមការងារគណបក្សហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការ បោះឆ្នោតបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅ ដែលបានយកជ័យជំនះជូនគណបក្ស។ លោកបានផ្តាំផ្ញើឱ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុក ដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងល្អប្រសើរ។

ជាមួយគ្នានេះដែរ ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្សត្រៀមឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។

...

ទន្ទឹមនឹងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមននេះលោក ហ៊ុន ម៉ានី ក៏បានបន្តដឹកនាំប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងក្តាប់សភាពការណ៍ ដើម្បីលើកទិសដៅឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុកនាពេលខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print