ទីក្រុងមូស្គូចោទអ៊ុយក្រែន ប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតរបស់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា ប្រទេស

រុស្ស៉ីបានចាប់ផ្តើមថ្ងៃចុងក្រោយនៃដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈដែលទីក្រុងមូស្គូ បានចោទអ៊ុយក្រែនអំពីការប្រើប្រាស់សកម្មភាពវាយប្រហារតាមផ្លូវអាកាស ក្នុងចេតនាប៉ុនប៉ងបំផ្លាញការបោះឆ្នោតរបស់ខ្លួន។

ក្រុមមន្រ្តីរុស្ស៉ីបានឱ្យដឹងថា សម្រាប់រយៈពេល២ថ្ងៃដំបូង គឺប្រជាជនរុស្ស៉ីដែលមានសិទ្ធិបោះឆ្នោតបានទៅចូលរួមបោះឆ្នោតរួចរាល់ហើយ។ ការបោះឆ្នោតនេះត្រូវគេរំពឹងថា នឹងផ្តល់ឱកាសឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន នៅកាន់អំណាចបានរយៈពេល៦ឆ្នាំទៅមុខទៀត។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាថ្ងៃទី២នៃការបោះឆ្នោតនៅរុស្ស៉ី លោក ពូទីន បានចោទប្រកាន់ថា ទីក្រុងកៀវកំពុងព្យាយាមបង្អាក់និងបំផ្លាញ​ការបោះឆ្នោតតាមរយៈការបង្កើនសកម្មភាពវាយប្រហារដោយដ្រូននិងមីស៉ីលមកក្នុងទឹកដីនៃប្រទេសរុស្ស៉ីផ្ទាល់ ព្រមទាំងទៅលើដែនដីនៅ​អ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៉ី។

លោក ពូទីន ក៏បានប្តេជ្ញាថា នឹងសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនផងដែរ។ បើតាមក្រុមមន្រ្តីរុស្ស៉ី នាថ្ងៃអាទិត្យនេះ កងកម្លាំងអ៊ុយក្រែនហាក់នៅតែបន្តការវាយប្រហាររបស់ខ្លួនមកលើបណ្តាតំបន់របស់រុស្ស៉ីដែលនៅក្បែរព្រំប្រទល់អ៊ុយក្រែន។ ទីក្រុងកៀវ ចាត់ទុកការបោះឆ្នោតប្រព្រឹត្តទៅនៅតាមដែនដីរបស់ខ្លួនដែលគ្រប់គ្រង់ដោយរុស្ស៉ី ជាទង្វើខុសច្បាប់និងគ្មានសុពលភាព។

ប្រជាជនរុស្ស៉ីសរុបជាង១១៤លាននាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបើតាមគណៈកម្មាធិការកណ្តាលរៀបចំ​ការបោះឆ្នោតរបស់រុស្ស៉ី គិតត្រឹមល្ងាចថ្ងៃសៅរ គឺជាង៦៣លាននាក់ក្នុងចំណោមនោះ បានទៅបោះឆ្នោតរួចរាល់អស់ហើយ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print