រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានបដិសេធទាំងស្រុងការចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក នានា ដែលថា ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានបដិសេធទាំងស្រុងការចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក នានា ដែលថា ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី។

តាមការបញ្ជាក់របស់សមាជិកក្រុមគ្រួសារ បានឱ្យដឹងថា ៖ ការស្លាប់របស់ស្ត្រីនោះ គឺពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំងសមត្ថកិច្ចឡើយ។ និងបានអះអាងថា ការស្លាប់របស់ស្ត្រីខាងលើកាលពីថ្ងៃទី១៥ ខែមីនា​ ឆ្នាំ​​២០២៤ ផ្តើមចេញពីវិបត្តិក្នុងក្រុមគ្រួសារ ដោយសារមានទំនាស់ប្រតាយប្រតប់គ្នា ទើបស្ត្រីខាងលើផឹកស្រាស្រវឹង និងឈានរហូតដល់ផឹកថ្នាំសម្លាប់ស្មៅ ​សម្លាប់ខ្លួនឯង ។
ដើម្បីស្វែងយល់ការពិត សូមអានខ្លឹមសារលំអិតទាំងស្រុងរបស់ សេចក្តីប្រកាសព័ត៌មានបដិសេធទាំងស្រុងការចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក នានា ដែលថា ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី ដូចខាងក្រោម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print