លោក ពូទីន ទទួលបានការគាំទ្រជិត៩០% ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្សុី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនឹងកាន់តែពង្រឹងអំណាចរបស់លោកនៅក្នុងជ័យជម្នះមួយដែលលោកនិយាយថាបានបង្ហាញពីភាពត្រឹមត្រូវក្នុងការប្រឈមមុខជាមួយលោកខាងលិចនិងបញ្ជូនកងទ័ពធ្វើសង្រ្គាមនៅអ៊ុយក្រែន។

តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៥.០៨ភាគរយ និងត្រូវបានចេញផ្សាយដោយគណៈកម្មាធិការបោះឆ្នោតរុស្ស៉ី លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៨៧.៨ភាគរយ ខណៈគូប្រជែងរបស់លោក គឺលោក Nikolai Kharitonov ឈរនៅលេខរៀងជ័យជម្នះទី២ ទទួលបានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ និងលោក Vladislav Davankov ឈរនៅលេខរៀងទី៣ និងលោក Leonid Slutsky ឈរនៅលេខរៀងទី៤។

តាមរយៈជ័យជម្នះនេះ លោក ពូទីន មានអាយុ៧១ឆ្នាំ នឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត ហើយអាចនឹងវ៉ាដាច់អតីតមេដឹកនាំសូវៀត Josef Stalin ក្លាយជាមេដឹកនាំរុស្ស៉ីកាន់អំណាចយូរជាងគេបំផុតក្នុងរយៈពេល ២០០ឆ្នាំ ប្រសិនបើលោកដឹកនាំបានពេញមួយអាណត្តិ ថ្មីនេះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print