Update ៖ រដ្ឋបាលខេត្តព្រះវិហារ៖ ការស្លាប់របស់អ្នកស្រី ហែម ឡី ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មាន៣ចំណុចបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក នានា ដែលមានខ្លឹមសារថា “ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី”។

ផ្អែកតាមលទ្ធផលដែលអាជ្ញាធរមានសមត្ថកិច្ចចុះដល់លំនៅដ្ឋានសព ស្ថិតក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុក គូលែន ឃើញថា ក្រុមគ្រួសារសពមានផ្ទះធំ និងដីលំនៅដ្ឋានសមរម្យ និងបានជួបសាកសួរដោយផ្ទាល់ជាមួយលោក នួន ហេង ត្រូវជាប្តីសព, លោក ហ៊ុក ហុន ត្រូវជាកូនបង្កើតសព និងលោក សុខា យាប់ពិដាន ត្រូវជាកូនប្រសារសព បានបញ្ជាក់ថា៖

១). ការស្លាប់របស់ប្រពន្ធ និងម្តាយក្មេកខាងលើ គឺពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំង ចម្រុះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នោះទេ។

២). ការស្លាប់របស់ស្ត្រីខាងលើកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ ដោយសារ មានទំនាស់ប្រតាយប្រទប់គ្នា ទើបស្ត្រីខាងលើផឹកស្រាស្រវឹង និងឈានរហូតដល់ផឹកថ្នាំសម្លាប់ស្មៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។ទោះបីជាក្រុមគ្រួសារសព ខិតខំបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌល សុខភាពឃុំស្រយង់ មន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ពុំអាចសង្គ្រោះជីវិតបាន។

៣). ក្រុមគ្រួសារគាត់រស់នៅក្នុងភូមិ ដោយពុំមាននរណាម្នាក់រត់ចូលទៅក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ។

សរុបជារួមឃើញថា ការស្លាប់របស់អ្នកស្រី ហែម ឡី ខាងលើគឺ ពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះនោះទេ។ ការចុះផ្សាយតាមបណ្តាញសង្គម ហ្វេស ប៊ុក នានាខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីការពិត និងបំភ័ន្តសាធារណមតិ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print