ទៀតហើយ​! “ត្រីឆ្ដោស៉ីកូនឯង” ឃាត់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន​ហ៊ាន​រំលោភកូនស្រីបង្កើត​បានសម្រេច​ចំនួន​បីលើក នៅស្រុកបវេល

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ដូចពាក្យស្លោកថា​ “ត្រីឆ្ដោស៉ីកូនខ្លួនឯងទេ​ “​ កម្លាំង​នគរបាល​ស្រុក​បវេល​ បានចុះស្រាវជ្រាវ​តាមចាប់ឃាត់ខ្លួន​ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់​ សូម្បីតែ​កូនស្រីបង្កើត​ក៏ហ៊ាន​រំលោភ​ រហូត​បានសម្រេច​ចំនួន​បីលើក។ នេះបេី​យោង​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកបវេល​ បានឱ្យដឹងថា​ មានករណីរំលោភសេពសេន្ថវៈ មួយកើតឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ក្នុងភូមិសាស្ត្រភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវ:ជាមួយកូនស្រីបង្កើតឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ បានសម្រេចចំនួន០៣លើក៖
-លើកទី០១ នៅដើមខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទី នៅលើផ្ទះជនសង្ស័យ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី០២ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង០០នាទី នៅចំណុចមាត់ស្រះ ស្ថិតនៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី០៣ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

ករណីនេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វេីការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភសេពសេន្ថវៈ លើជនរងគ្រោះ ឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ ពិតប្រាកដមែន ។

...

បច្ចុប្បន្ន​ កម្លាំងនគរបាលស្រុកបវេល​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបញ្ចូន​ជនសង្ស័យមកការិយាល័យជំនាញខេត្ត ដើម្បីបន្តតាមនីតិវិធី៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print