លោកបណ្ឌិត គឹម សន្តិភាព ជួបពិភាក្សាការងារជាមួយអគ្គនាយកប្រៃសណីយ៍កម្ពុជា ស្តីពីសេវាចែកចាយព្រឹត្តិបត្រថ្កោលទោសជូនដល់ប្រជាពលរដ្ឋដល់គេហដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ នៅសាលប្រជុំក្រសួងយុត្តិធម៌ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃចន្ទទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកប្រៃសណីយ៍កម្ពុជា ដែលប្រៃសណីយ៍កម្ពុជា ជាសហគ្រាសសាធារណៈ បម្រើសេវាប្រៃសនីយ៍ ទាំងក្នុង និងក្រៅប្រទេស ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងប្រៃសនីយ៍កម្ពុជា ក្នុងការផ្តល់សេវាចែកចាយព្រឹត្តិបត្រថ្កោលទោសជូនដល់ប្រជាពលរដ្ឋដល់គេហដ្ឋាន។

ក្នុងកិច្ចពិភាក្សាបានផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងនីតិវិធីនៃការបញ្ជូនបញ្ញើ ជាពិសេសគឺការធានារក្សាបាននូវព័ត៌មានឯកជនភាពរបស់បុគ្គលដែលជាអ្នកស្នើសុំព្រឹត្តិបត្រថ្កោលទោស ។

...

នាកិច្ចប្រជុំពិភាក្សានេះដែរ មានការអញ្ជើញចូលរួមពី លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ព្រមទាំងលោក លោកស្រីជាប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងថ្នាក់ដឹកនាំជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានផ្នែកលក់នៃប្រៃសណីយ៍កម្ពុជាផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print