អតីតគ្រូបង្វឹកក្រុម Southampton លោក Ralph Hasenhuttl ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Wolfsburg។ បុរសជនជាតិអូទ្រីសអាយុ៥៦ឆ្នាំរូបនេះបានមកជំនួសកន្លែងលោក Niko Kovac នៅ Volkswagen បន្ទាប់ពីដឹកនាំបាន១៥ខែ។
លោក Hasenhuttl ធ្លាប់បានដឹកនាំក្លិប RB Leipzig ឱ្យទទួលបានចំណាត់ថ្នាក់លេខ២នៅ Bundesliga ក្នុងឆ្នាំ២០១៧ មុនពេលចូលរួមជាមួយក្រុម Saints នៅឆ្នាំបន្ទាប់។ លោក Kovac ត្រូវបានបណ្តេញចេញបន្ទាប់ពីចាញ់ ៣–១ នៅទឹកដីក្រុម Augsburg បានធ្វើឱ្យ Wolfsburg ជួបការលំបាកក្នុងចំណាត់ថ្នាក់ទី១៤។
បន្ទាប់ពីចាកចេញពីក្លិប បុរសសញ្ជាតិក្រូអាតរូបនេះបាននិយាយថា “ខ្ញុំក្នុងនាមជាគ្រូបង្វឹក មានការខកចិត្តជាខ្លាំងដែលពួកយើងមិនអាចផ្លាស់ប្តូរអ្វីទាំងអស់បាន បើទោះបីជាមានសញ្ញាល្អមួយចំនួនក៏ដោយ។ យើងសូមជូនពរដល់ក្រុម ក្លិបទាំងមូល និងអ្នកគាំទ្ររបស់ពួកគេឱ្យល្អបំផុតសម្រាប់ នៅសល់នៃរដូវកាលនេះ និងលើសពីនេះទៀត»។
Wolfsburg មានត្រឹមតែ៦ពិន្ទុនាំមុខក្រុម Mainz ដែលបច្ចុប្បន្នកំពុងកាន់កាប់ចំណាត់ថ្នាក់ទី១៦ ហើយអ្នកណាដែលបញ្ចប់ក្នុងតំណែងនោះនឹងប្រកួតប្រជែងក្នុងវគ្គជម្រុះ។
នៅពេលត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៅ St Mary’s ក្នុងខែធ្នូ ឆ្នាំ២០១៨ លោក Hasenhuttl បានក្លាយជាអ្នកចាត់ការជនជាតិអូទ្រីសដំបូងគេនៅក្នុងក្របខ័ណ្ឌ Premier League។ ពេលនោះក្លិប Southampton បានចែកផ្លូវជាមួយគាត់៤ឆ្នាំក្រោយមកហើយ Wolfsburg ក៏បានតែងតាំងគាត់ត្រលប់មកដឹកនាំក្រុមវិញនៅអាល្លឺម៉ង់ ៕ (រូបភាព ៖ BBC Sport)