ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង មានទំនាក់ទំនងល្អបំផុត ជាមួយកងកម្លាំងដូចគ្នា ដែលជាគោលការណ៍ថ្នាក់លើឱ្យបំពេញ សាមគ្គីផ្ទៃក្នុងនេះ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានសរសេរថា ៖ លិខិតថ្លែងអំណរគុណ គោរពជូន
លោកឧត្តមសេនីយ៍ទោ ប៊ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ !
ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ ដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកឧត្តមសេនីយ៍ទោ ដែលបានចាត់បញ្ជាកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ មកជួយ សហការពន្លត់អគ្គិភ័យដ៏ធំមួយជាមួយកម្លាំងនគរបាលខេត្តព្រៃវែង នៅចំណុចក្បែររង្វង់មូលស្រុកស្វាយអន្ទរ។ កាយវិការ ទឹកចិត្តរួមទាំងសកម្មភាពរបស់ លោកឧត្តមសេនីយ៍ទោ ព្រមទាំងមន្ត្រីក្រោមឱវាទជាពិសេស មន្ត្រីអធិការដ្ឋាននគរបាលស្រុកអូរាំងឪ អធិការដ្ឋាននគរបាលក្រុងសួង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលជាគម្រូ វីរភាពមួយ សម្រាប់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និយាយដោយឡែក និយាយជារួមនគរបាលទូទាំងខេត្តព្រៃវែង និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងចងចាំពីទឹកចិត្តដ៏ល្អ ប្រពៃនេះ ហើយនឹងយកគម្រូនេះមកអនុវត្តក្នុងករណីខេត្តដែលព្រំប្រទល់ជិតខាងត្រូវការជំនួយ ដើម្បីចូលរួមសហការ ជួយគ្នាក្នុងគ្រាអាសន្ន បានទាន់ពេលវេលា ។
សូមលោក ឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំទទួលនូវសេចក្តីគោរពរាប់អានអំពីខ្ញុំ ៕