ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ គឺជាប្រធានបទដែលត្រូវយកមកពិភាក្សានិងផ្សព្វផ្សាយ ផ្សល់ចំណេះដឹង ដល់លោកគ្រូ អ្នកគ្រូ ស្តីពីការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញដែលជាសកម្មភាពរួមគ្នាក្នុងការឈានទៅការអនុវត្តនូវសកម្មភាពអប់រំដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកឲ្យិកាន់តែសកម្មឡើងថែមទៀត ក្នុងការលើកកំពស់គុណ ភាពបរិស្ថាន និងធ្វើឪ្យិប្រសើរឡើងនូវការគ្រប់គ្រងសំ រាម សំណល់រឹងទីប្រជុំជនជាពិសេសសំណល់ប្លាស្ទិក។
សិក្ខាសាលានេះបានធ្វើឡើង ថ្ងៃទី១៩ មីនា ដោយមានលោកគ្រូអ្នកគ្រូមកពីសាលា រដ្ឋនិងឯកជនចូលរួមប្រមាណ៧០០នាក់ និងមានការអញ្ជើញ ជាអធិបតី លោក ហួត ហៃ អភិបាលរង និងតំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ហួត ហៃ បានបញ្ជាក់ថា៖ សំណល់ប្លាស្ទីកក្នុង រាជធានីភ្នំពេញបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋកំណើនជីវភាព និងកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ប្លាស្ទិកសំរាប់វេច ខ្ចប់ម្ហូបអាហារ ឬសម្ភារះ ការខ្វះខាតចំណេះដឹងក្នុងការញ៉ែកសំរាម ក៏ដូចជាការ ចោលសំរាម សំណល់រឹងទីប្រជុំជន,ទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី៣១៨.០០០តោននៅឆ្នាំ២០០៤ ដល់១.៧លានតោនក្នុង១ឆ្នាំ២០១៨ បើយោងតាមរបាយការណ៏របស់ក្រសួងបរិស្ថាននៅឆ្នាំ២០១៩។
លោក ហួត ហៃ លើកឡើងថា៖ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងយ៉ាងខ្លាំងដោយគិតចាប់តាំងពីការនាំចូលប្លាស្ទិកមកប្រទេសកម្ពុជាជាង២៥ឆ្នាំមុនហើយបច្ចុប្បន្ននេះ ថង់ប្លាស្ទិកមានប្រមាណ១០លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋកម្ពុជាម្នាក់ៗរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង២០០០ថង់ក្នុង១ឆ្នាំ។ចំណែកឯប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ក្នុង១ថ្ងៃ ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជាង៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។ដូច្នេះកំណើនសំណល់ប្លាស្ទិកបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន ជីវៈចំរុះសុខភាពមនុស្សនិងសេដ្ឋកិច្ចជាតិ។
លោក អភិបាលរងបញ្ជាក់ទៀតថា៖ កាលពីខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយដែលមានឈ្មោះថា ៖ជំរុញបរិយាកាស ដែលអំណោយផល ដល់ការអភិវឌ្ឍន៏ដោយចីរភាពនៅកម្ពុជា ហើយគោលបំណងមួយក្នុងចំណោម ក្នុងចំណោមគោលបំណងនានានៃគម្រោងគឺប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន ដោយសារប្លាស្ទិកនៅកម្ពុជាតាមរយៈវិធីសាស្ត្រ៤យ៉ាងគឺ៖ ការបដិសេដមិនប្រើប្រាស់, ការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែឆ្នៃឡើងវិញ។ឈ្លៀតក្នុងឧិកាសនោះ
លោក ហួត ហៃ ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូសុំជួយផ្សព្វផ្សាយបន្តពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពតាមរយះការប្រើ ប្រាស់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃដល់ប្អូនៗក្មួយៗតាមសាលាទាំងរដ្ឋ និងឯកជន ដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
លោក ក៏បានជំរុញលើការគ្រប់គ្រងសំរាម និងញ៉ែកសំរាម ជាពិសេសប្រជាពលរដ្ឋត្រូវបំពេញកាតព្វកិច្ចបង់ថ្លៃសំរាមដែលខ្លួនឯងអ្នកផលិតឲ្យបានគ្រប់គ្នា និងទៀងទាត់។
សូមបញ្ជាក់ថា៖ សិក្ខាសាលានេះធ្វើឡើងពេញមួយថ្ងៃដើម្បីផ្តល់ចំណេះដឹងរួមគ្នាកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិកក្នុងទីក្រុងឲ្យបានអប្បបរមា៕ ដោយ សំរិត