សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីកិច្ចការអាទិភាពពីរយ៉ាង ដើម្បីជំរុញសេវាសុខភាពសាធារណៈឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៅទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើកិច្ចការងារ ២ នៅលើគ្រប់វិស័យទាំងអស់ នោះគឺ៖ ១- ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង២- កាត់បន្ថយនូវចំណុចអវិជ្ជមាន ឬចំណុចខ្វះខាតដែលយើងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ សម្រាប់វិស័យសុខាភិបាល ចំពោះការបង្កើនសមិទ្ធផលវិជ្ជមាន គឹបង្កើនសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលនៅក្នុងកិច្ចការងារនេះត្រូវផ្តោតទៅលើការពង្រឹងសមត្ថភាព ដែលធ្វើតាមអភិក្រម ២ រួមមាន៖ ១-ពីលើចុះទៅក្រោម និង២-ពីក្រោមឡើងមកលើ ពោលគឺត្រូវពង្រឹងផ្តល់សេវាបឋមមូលដ្ឋាន ការពង្រឹងពីមូលដ្ឋានកម្រិតទាបទៅខ្ពស់ ដែលទិសដៅទី១ គឺពង្រឹងមណ្ឌលសុខភាព ឡើងទៅដល់ពេទ្យបង្អែកស្រុក ដែលនេះទិសដៅពង្រឹងពីរសំខាន់ៗចាំបាច់ត្រូវធ្វើ ក្នុងពេលតែមួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ៖ ដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៅមុខទៀត រាជរដ្ឋាភិបាលបន្តអភិវឌ្ឍនៅលើគ្រប់វិស័យទាំងអស់ ក្នុងនោះអាទិភាពចំបងគឺការផ្ដល់សេវាសុខាភិបាលឱ្យមានគុណភាពទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសការពង្រឹងការផ្ដល់សេវាល្អនៅថ្នាក់ក្រោមជាតិ ដូចជានៅតាមមណ្ឌលសុខភាពជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យលើការពង្រឹងជំនាញព្យាបាលកម្រិតខ្ពស់ទៅថ្នាក់ក្រោម តាមរយៈយន្តការវិមជ្ឈការ ដើម្បីឱ្យរដ្ឋបាលខេត្តនីមួយៗមានជំនាញកម្រិតខ្ពស់ក្នុងការព្យាបាលនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print